ព័ត៌មានជាតិ

នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ចាប់​រថយន្ត​ដឹក​ឈើប្រណិត ២​គ្រឿង​ប្រគល់​អោយ​មេព្រៃ​

ខេត្ត​ក្រចេះ ៖ កម្លាំង​នគរបាល ការិយាល័យ ប្រឆាំង​បទល្មើស សេដ្ឋកិច្ច​ខេត្ត ចាប់​រថយន្ត​ដឹកឈើ​ប្រណីត​របស់​ប៉េអឹម ចំនួន ២​គ្រឿង​ដែល​បាន​ច​រារណ៍​នៅតាម​ផ្លូវ​លេខ​៧៣ ជួរ​មាត់ទន្លេរ​ស្ថិតនៅក្នុង​ឃុំ​សណ្តាន់ ស្រុក​សំបូរ ប្រគល់​អោយ​មេព្រៃ កាលពី​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៤ ។​

រថយន្ត​ចំនួន​២​គ្រឿង​មាន​ផ្ទុក​ឈើប្រណិត​សុទ្ឋសឹង​ជា​ប្រភេទ​ធ្នង់​ចំនួន​ជាង​៤០​កំណាត់ កំពុង ចរាចរណ៍​ឆ្នង​កាត់​ស្នាក់​សង្កាត់រដ្ឋបាល​ព្រៃឈើ ដោយ​រលូន ប៉ុន្តែរ​ធ្លាក់​ក្នុង​កណ្តាប់ដៃ ប៉ូលិស ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ចាប់បាន នាំយក​ទៅ​ប្រគល់​ឲ្យ​មេព្រៃ​សង្កាត់​សណ្តាន់ វិញ ។​

សមត្ថកិច្ច​បាន​អោយដឹង​ថា រថយន្ត​ដឹកឈើ​ខុស​ច្បាប់​ទាំង​២​គ្រឿង មាន​រថយន្ត កាមរី​ឆ្លាម ១​គ្រឿង និង​រថយន្ត កាមរី​ហើម ១​គ្រឿង​ទៀត មាន​ផ្ទុក​ឈើ​ប្រណីត​៤៥​កំណាត់ ត្រូវបាន​សមត្ថ កិច្ច​បង្ក្រាប​ជា​បន្តបន្ទាប់ ប្រគល់​អោយ​មេព្រៃ សង្កាត់​សណ្តាន់​វី​ញ កាលពី​រសៀល ថ្ងៃទី ១​ខែ តុលា បន្ទាប់ ពី​ចាប់​ឃាត់​បាន ។​

ក្នុងការ ចាប់​ឃាត់​រថយន្ត​ដឹកឈើ​ប្រណីត​ទាំង​ពីរ​គ្រឿង ខាងលើនេះ សមត្ថកិច្ច​មិន​បាន ឃាត់ខ្លួន ជន​ណា​ម្នាក់​នោះ​ឡើយ បន្ទាប់​សមត្ថកិច្ច​ឃាត់​រថយន្ត​ភ្លាមនោះ​អ្នកបើកបរ​បាន នាំគ្នា រត់គេចខ្លួន​បាត់ ដោយ​បន្សល់​នូវ​រថយន្ត​ទាំង​ពី​គ្រឿង ហើយ​ក្នុង​រថយន្ត​ទាំង​ពីរ​គ្រឿង​មាន មាន ដាក់​ផ្លាក់សញ្ញារ​សំគាល់ (Logo ) របស់​អាវុធហត្ថ និង​ស្លាក​ឈ្មោះ​អាវ​អាវុធហត្ថ​ផងដែរ ។​
ប្រភព​បាន​អោយដឹង ថា ឈើ​ប្រណីត​ទាំងនេះ ត្រូវបាន​ក្រុម​ឈ្មួញ ធ្វើ​ការដឹកជញ្ជូន​ចេញ ពី តំបន់​ទឹក​ដី​ស្រុក​សំបូរ ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច សង្កាត់រដ្ឋបាល​ព្រៃឈើ​សណ្តាន់ និង​ធ្វើ​ការដឹក ជញ្ជូន តាម​គ្រប់​មធ្យោបាយ នាំ​ឆ្ពោះទៅ​លក់​បន្ត​នៅ​ក្នុង​ទឹកដី​ស្រុក​តំបែរ ដោយ​រលូន​ពុំ​មាន​ការរំខាន​ដល់​សមត្ថកិច្ច​ជំនាញ​ឡើយ ។​

គួរបញ្ជាក់​ថា នៅ​រាល់​សកម្មភាព​នៃ​ការដឹកជញ្ជូន​ឈើប្រណិត​សព្វ​ថ្ងៃ​គេ​សង្កេត ឃើញ​ភាគ ច្រើន គឺ​មន្ត្រី​កម្លាំងប្រដាប់អាវុធ ដែល​ជាហេតុ​ធ្វើអោយ​មាន​ផល​លំបាក​ក្នុងកា​ទប់ស្កាត់ ។​
2014-10-02_211227

មតិយោបល់