កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃចន្ទ ៥កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៣នឹង៣០នាទី ស្ថិតផ្ទះជនសង្ស័យ ភូមិអង្គសិរី ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។
.ជនសង្ស័យចំនួន ០១នាក់៖
១-ឈ្មោះ ថូ ចន្ថា ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ចាប់ហួយ មានទីលំនៅ ភូមិអង្គសិរី ឃុំភ្នំបាត ស្រុកពញាឮ ខេត្ត កណ្តាល (ឃាត់ខ្លួន)។
.គ្មានសារធាតុញៀនក្នុទឹកនោម (ធ្វើតេស្តចំនួន ០៣តេស្ត) ។
-វត្ថុតាងចាប់យក៖
១.ជាសារធាតុញៀនចំនួន ១៥កញ្ចប់តូច ទម្ងន់ ២,៦៦ក្រាម ។
២.ទូរសព្ទ័ ចំនួន០២គ្រឿង ( VIVO ០១ គ្រឿង និង NOKIA ចុចពិល ០១ )។
៣.ថង់សម្រាប់វិចខ្ចប់ សារធាតុញៀន ០២ដុំ ។
៤.កំប៉ុងជ័រ ព៌ណស០១( កំប៉ុងទុកថ្នាំញៀន) ។
-សភាពនៃរឿងហេតុ៖ នៅមុនថ្ងៃកើតហេតុ ធ្លាប់មានប្រជាពលរដ្ឋដែលមានការសង្ស័យផ្ទះខាងលើ បានរាយការណ៏ មកផ្នែកជំនាញថា ម្ចាស់ផ្ទះលក់ចាប់ហួយខាងលើ សង្ស័យលក់ថ្នាំញៀន ។
នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ កម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលភ្នំបាត បានចុះចាំឃ្លាំមើល បានឃើញជនសង្ស័យ ពិតជាធ្វើសកម្មភាពលក់ថ្នាំញៀនផង លក់ចាប់ហួយផង ប្រាកដមែន បន្ទាប់ពីឃើញមានក្មេងស្ទាវចូលទិញ កម្លាំងយើងប្រើវិធានការជំនាញ ចូលបង្ក្រាប ចាប់ឃាត់ខ្លួន ជនសង្ស័យខាងលើ និងចាប់យកវត្ថុតាងនៅហ្និងកន្លែងតែម្តង ។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀនដែលខ្លួនលក់រាល់ថ្ងៃនេះ គឺមានជនមិនស្គាល់ឈ្មោះបាន មកនិយាយបញ្ចុះបញ្ចូល ដាក់ថ្នាំអោយនាងខ្ញុំលក់ ដោយយកថ្នាំមកអោយខ្លួនម្តងៗ ចំនួន ពី ៤០០០០០រៀល ( សែសិបម៉ឺនរៀល ) ទៅ ៦០០០០០រៀល ( ហុកសិបម៉ឺនរៀល ) ហើយបី ទៅបួនថ្ងៃយកមកអោយម្តង ។
-ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់