ព័ត៌មានជាតិ

បុរសម្នាក់ជិះរ៉ឺម៉កទៅទិញពោត ត្រូវជនសង្ស័យ៣នាក់ជិះម៉ូតូពីរគ្រឿង ធ្វើសកម្មភាពឆក់កាបូបលុយ បានសម្រេចអស់ជិត២លានរៀន

ភ្នំពេញៈ នាវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២២ មានករណីជនសង្ស័យ៣នាក់ ជិះម៉ូតូពីរគ្រឿង ធ្វើសកម្មភាព ឆក់កាបូបលុយបុរសម្នាក់បានសម្រេចជិតពីរលានរៀល ខណៈជនរងគ្រោះជិះរ៉ឺម៉កទៅទិញពោត បណ្តាលឲ្យក្រឡាប់រងរបួសម្ចាស់ ទីតាំងស្ថិតតាមបណ្តោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុ មានបុរសម្នាក់ជិះរ៉ឺម៉ក១គ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ ក្នុងគោលបំណងទៅ ទិញពោត នៅផ្សារដើមគដើម្បីស្ងោរលក់នៅម្តុំផ្សារជម្ពូវ័ន ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែលេចមុខជន សង្ស័យ៣នាក់មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូពីរគ្រឿងមកអមសងខាង ។ បន្ទាប់មកបក្ខពួកជនសង្ស័យទាំងនោះ បានធ្វើសកម្មភាព ឆក់កាបូបលុយជនរងគ្រោះជិតពីរលានរៀនបានសម្រេច បណ្តាលឲ្យរ៉ឺម៉កក្រឡាប់ម្ចាស់រងរបួសស្រាល ។
ភ្លាមៗនោះ ជនរងគ្រោះបានក្រោកឡើង សុំម៉ូតូអ្នកធ្វើដំណើរជិះដេញតាមក្រុមជនសង្ស័យ បានមកដល់ស្ពានអាកាសស្ទឹងមានជ័យ ក៏ស្រាប់តែបាត់ស្រមោលក្រុមជនសង្ស័យទាំងនោះ ហើយជនរងគ្រោះក៏បានត្រឡប់មកកន្លែងកើតហេតុវិញ ។ ករណីនេះក៏បង្កឲ្យមាន ការភ្ញាក់ផ្អើលកើតឡើងដល់បងប្អូនប្រជាពលរដ្ឋ ។

ជនរងគ្រោះបាននិយាយរៀបរាប់ប្រាប់ភ្នាក់ងារអង្គភាពសារព័ត៌មាន Post News យើងខ្ញុំដូច្នេះថា ជនរងគ្រោះបានជិះរ៉ឺម៉ក១គ្រឿង នេះ ក្នុងគោលបំណងទៅទិញពោតនៅម្តុំផ្សារដើមគរ ទៅមិនទាន់ដល់ផង ស្រាប់តែមានជនសង្ស័យ១ក្រុមមានគ្នាចំនួន០៣នាក់ បានជិះម៉ូតូ០២គ្រឿង មកធ្វើសកម្មភាពឆក់កាបូបលុយរបស់គាត់ដែលទុកសម្រាប់ទិញពោតនោះ អស់ជិតពីរលានរៀលយកទៅបាត់ និងអត្តសញ្ញាណប័ណ្ណ ហើយប្រាក់ទាំងនេះគាត់ខំប្រឹងសន្សំធ្វើជាដើមទុនក្នុងការរកស៊ីបន្តទៅមុខទៀត ។

នៅក្រោយពេលកើតហេតុ​ ក្រុមការងារយើងខ្ញុំមិនទាន់ឃើញវត្តមានកម្លាំងសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗនោះទេ ។ តាមការបញ្ជាក់របស់ពីជនរងគ្រោះថា គាត់នឹងទៅដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ដើម្បីស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្ខពួក ជនសង្ស័យធ្វើសកម្មភាពឆក់កាបូបនោះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

មតិយោបល់