ព័ត៌មានជាតិ

រថយន្តបុកជាមួយម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ និង២នាក់ទៀត រងរបួសធ្ងន់

ភ្នំពេញ: នៅថ្ងៃ សៅរ៍១០កើត ខែ មិគសិរ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ៩និង៤៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡងរវាងរថយន្ត និងម៉ូតូ ត្រង់ចំណុចលើផ្លូវ ៦០ម៉ែត្រ ស្ថិតនៅក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឲ្យមនុស្សប្រុសម្នាក់ រងរបួសធ្ងន់ កំពុងសង្គ្រោះព្យាបាលនៅគ្លីនិចឯកជនណាត្រា និងមនុស្សប្រុស០២នាក់ បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ។
១/ ភាគីម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IJ-1436 អ្នកបើកបរមានឈ្មោះ ឆន ម៉ៃ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរចុងភៅ មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល (បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ មិនពាក់មួកសុវត្ថិភាព)។
+ អ្នករួមដំណើរពីក្រោយ (ពុំស្គាល់អត្តសញ្ញាណ មិនពាក់មួកសុវត្ថិភាព)។
២/ ភាគីរថយន្តម៉ាក TOYOTA PRIUS ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AP-3606 អ្នកបើកបរមានឈ្មោះ វ៉ែន សុផាន់ដារ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរសន្តិសុខស្ថានទូតអាមេរិច មានទីលំនៅស្ថិតនៅភូមិព្រែកកាត់ សង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្ដាល (រងរបួសធ្ងន់កំពុងសង្គ្រោះព្យាបាលនៅគ្លីនិចឯកជនណាត្រា ឃាត់ខ្លួនប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ)។

ដំណើររឿង៖ មុនពេលកើតហេតុរថយន្តបើកបរក្នុងទិសដៅពីជើងទៅត្បូង ចំណែកម៉ូតូបើកបរបញ្រ្ចាស់ទិសគ្នាក្នុងទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុរថយន្ត ក៏បានបុកម៉ូតូចំពីមុខ បណ្ដាលឲ្យបោកដួលតែម្ដង ។

មូលហេតុ៖ មកពីភាគីរថយន្តបើកបរលឿន និងមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន ។

ករណីនេះ រថយន្ត និងម៉ូតូរងការខូចខាតធ្ងន់ បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ
សព ត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់