ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលម៉ូតូ ២គ្រឿងបានបុកកន្ទុយគ្នា បណ្ដាលឲ្យដួលរងរបួសមនុស្សពីរនាក់ បញ្ជូនទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ។
ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង០០នាទីព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញម៉ូតូ ហុងដាឌ្រីមសង់ឆ្នាំ 2022 មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1IP-2458 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចរហូតមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូហុងដាឌ្រីមសង់ឆ្នាំ2017មួយគ្រឿង ពាក់ស្លាកលេខ ព្រៃវែង 1K-2912 ដែលធ្វើដំណើរស្របទិសមកពីក្រោយ បណ្តាលឲ្យជ្រុលបុកកន្ទុយម៉ូតូ ផ្នែកខាងក្រោយដួលរងរបួសធ្ងន់ទាំងសងខាង ២នាក់ ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព ៧១១ សង្រ្គោះបឋមនិងដឹកបញ្ជូនទៅសង្រ្គោះបន្តនៅឯមន្ទីពេទ្យ។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងធ្វើការវាស់វែងយកសម្ភារៈទាំងសងខាងទៅ រក្សាទុកដើម្បីរង់ចាំការដោះស្រាយ៕
មតិយោបល់