-

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅរសៀលថ្ងៃសៅរ៍ ១០កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១០នឹង២០នាទី នៅចំណុចលើផ្លូវបេតុងស្ថិតនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ដោយ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងជំនាញស្នងការដ្ឋានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះធំ បានប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេតបង្ក្រាបករណីករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ស្ត្រីជនជាតិ INDONESIA ០១នាក់ អាយុ ២៤ឆ្នាំ មុខរបរបុគ្គលិក (កាស៊ីណូហ្គ្រេនដ្រាហ្គន)។

ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ សឿន គឹមសៀក ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ។

វត្ថុតាងចាប់យក
-ម៉ូតូគុប មូល ពណ៌ខៀវចាស់ គ្មានផ្លាកលេខ០១គ្រឿង។

សភាពរឿងហេតុ កាលពីព្រឹកវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបាន ដើរចេញពីបន្ទប់ស្នាក់នៅគោលបំណងទៅកន្លែងដូរលុយរកទិញអីហូប មកដល់ចំណុចកើតហេតុស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ ០១នាក់ បានបើកម៉ូតូមកតាមពីក្រោយរួចហើយបានធ្វើសកម្មភាពឆក់យកកាបូបរបស់ជនរងគ្រោះជិះម៉ូតូគេចខ្លួនបាត់ទៅ។
បន្ទាប់មកជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូន ដើម្បីឲ្យសមត្ថកិច្ចនគរបាល ជួយស្វែងរកចាប់ជនសង្ស័យ ហើយនឹងសម្ភារ:ដែលបាត់បង់យកមកវិញ។

ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាមសមត្ថកិច្ចនគរបាលយើង បានធ្វើការស្រាវជ្រាវឆែកមើលតាមកាមេរ៉ាសុវត្ថិភាព ទើបស្គាល់អត្តសញ្ញាណជនសង្ស័យ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានតែម្តង។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកកោះ បន្តចាត់ការតានីតិវិធី៕

មតិយោបល់