ព័ត៌មានជាតិ

គ្រូបង្រៀនសាលាចិន ដើរឆ្លងផ្លូវម៉ូតូបុកបាក់ជើងរបួសធ្ងន់

កណ្តាល: អ្នកគ្រូបង្រៀនៅនសាលាចិនម្នាក់ ត្រូវយុវជនម្នាក់បើកម៉ូតូបុកចំយ៉ាងពេញទំហឹង បណ្តាលឲ្យបាក់ជើង បែកក្បាលសន្លប់ស្កូកស្តឹងនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦ និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវ២១អា ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ជនរងគ្រោះមានឈ្មោះ ប៊ុន ធឿនធីតា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរគ្រូបង្រៀនភាសាចិន មានទីលំនៅភូមិព្រែកតាព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ចំណែកឯជនបង្កឈ្មោះ ប៉ូ មាស ភេទប្រុស មានទីលំនៅភូមិលេខ០២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។

បើតាមសាក្សីនៅក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងខាងលើ គេឃើញយុវជនម្នាក់បើកម៉ូតូ ក្នុងល្បឿនលឿនពីទិសដៅពីជើងមកត្បូង លុះមកដល់កន្លែងកើតហេតុស្រាប់តែមានអ្នកគ្រូម្នាក់បានដើរឆ្លងផ្លូវពីសាលាបង្រៀនភាសាអង់គ្លេស ចិន ក្រៅម៉ោង មកផ្លូវម្ខាងទៀតមិនទាន់ផុតផង ស្រាប់តែយុវជនរូបនោះ បានបើកបុកចំយ៉ាងពេញទំហឹង បណ្តាលឲ្យបាក់ជើង បែកក្បាលសន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ។ ភ្លាមៗត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់ស្នងការនគរបាលខេត្តកណ្តាលដឹកយកទៅសង្គ្រោះ រីឯម៉ូតូត្រូវបានកម្លាំងជំនាញចរាចរណ៍ក្រុងតាខ្មៅ យកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

photo_2016-08-25_20-06-13

photo_2016-08-25_20-06-10

photo_2016-08-25_20-06-06

photo_2016-08-25_20-06-03

photo_2016-08-25_20-05-52

photo_2016-08-25_20-05-55

photo_2016-08-25_20-05-57

photo_2016-08-25_20-06-00

photo_2016-08-25_20-05-40

photo_2016-08-25_20-05-43

photo_2016-08-25_20-05-46

photo_2016-08-25_20-05-49

photo_2016-08-25_20-05-27

photo_2016-08-25_20-05-30

photo_2016-08-25_20-05-33

photo_2016-08-25_20-05-37

photo_2016-08-25_20-05-18

photo_2016-08-25_20-05-22

មតិយោបល់