ព្រះវិហារៈ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ ក្នុងពេលចាប់ផ្ដើមនៃកិច្ចប្រជុំសំណេះសំណាលជាមួយ មន្រ្តីក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រះវិហារ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រចតាមការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរខេត្តព្រះវិហារដើម្បីកាត់ដីចំនួន៨០,៥៣ហិកតា នៃដីសរុបចំនួន១៥២ហិកតាដែលជាដីទីតាំងព្រលានយន្តហោះស្ថិតក្នុង ភូមិហ្មសែត សង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ផ្តល់ជូនប្រជាពលរដ្ឋចំនួន១២៧គ្រួសារដែលកំពុងរស់នៅទីនេះតាំងពីយូរណាស់មកហើយ។
ចំពោះដីដែលនៅសល់ចំនួន៧១,១៧ហិកតា គឺប្រគល់ជូនអាជ្ញាធរខេត្តដើម្បីធ្វើការអភិវឌ្ឍន៍ ឬអាចបង្កើតជា សាកលវិទ្យាល័យដ៏ធំមួយបម្រើនូវការអប់រំនៅលើដីនេះតែម្តង៕
មតិយោបល់