កណ្តាលៈ ជនសង្ស័យ០២នាក់ ត្រូវបានសមត្ថកិច្ចខេត្តកណ្តាលចាប់ឃាត់ខ្លួន រួមទាំងថ្នាំញៀនចំនួន ០៩កញ្ចប់ ខណៈជនទាំងពីរនាក់នេះ កំពុងចែកចាយថ្នាំញៀន។
ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង ៣ និង៣០នាទីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិស្រែតាមែង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។ ជនសង្ស័យទាំងពីរនាក់នោះ ទី១-ឈ្មោះស្រេង វង់លៀង ហៅឆៃ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកើតហេតុខាងលើ។ ទី២-ឈ្មោះអឿន ម៉ូ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិទួលពង្រ ឃុំព្រះស្រែ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឹ។ សមត្ថកិច្ចរកឃើញវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកកIce) ចំនួន០២ធំ០៧កញ្ចប់តូច, ឧបករណ៍សំរាប់វិចខ្ចប់និងប្រើប្រាស់មួយចំនួន, លុយចំនួន៦ម៉ឺុនរៀល, ទូរស័ព្ទ០២គ្រឿងម៉ាកអិនចុចពិល។
សមត្ថកិច្ចបានប្រាប់ថា នៅថ្ងៃខែឆ្នាំកើតហេតុខាងលើកំលាំងជំនាញបានទទួលព័ត៌មានថា មានជនសង្ស័យខាងលើកំពុងតែចែកចាយថ្នាំញៀននៅចំណុចកើតហេតុក្រោយទទួលព័ត៌មានភ្លាម កម្លាំងជំនាញបានទៅដល់កន្លែងកើតបង្ក្រាប និងឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ បន្ទាប់មកកម្លាំងសមត្ថកិច្ចបានសហការជាមួយកម្លាំងប៉ុស្តិ៍ព្រមទាំងមេភូមិបានធ្វើការឆែកឆេរនៅកន្លែងកើតហេតុបានវត្ថុតាងដូចខាងលើរួចមកបញ្ជូនជនសង្ស័យ និងវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តចាត់ការតាមនិតិវិធី៕




មតិយោបល់