ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀន ឃាត់ខ្លួនស្ត្រីម្នាក់

បន្ទាយមានជ័យ: យោងតាមផេកផ្នែកនគរបាលប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែតបានឲ្យដឹងថា ថ្ងៃអាទិត្យ ១១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព ស ២៥៦៦ ត្រូវនិងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ យោងតាមការចង្អុលបង្ហាញរបស់ លោក វ/ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត បានបញ្ជាឲ្យកម្លាំងផ្នែកប្រឆាំងគ្រឿងញឿន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយ លោក វ/ទោ កែវ ដូល ចុះបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀន ចំណុចខាងក្រោយផ្សារដើមពុទ្រា ដែលស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ឈ្មោះ ជា ណាន់ ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ។

+វត្ថុតាងរួមមាន៖
១.ម្សៅក្រាមសថ្លា សង្ស័យជាសាធាតុញៀនចំនួន ១៧កូនថង់តូច។
២.ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ WY ចំនួន១៩២គ្រាប់(ពណ៌ត្រួយចេក០១គ្រាប់)។
៣.កាបូកតូចពណ៌ផ្កាឈូកមួយ។

បន្ទាប់មកកម្លាំងក៏បាននាំជនសង្ស័យមកអធិការដ្ឋានដើម្បីធ្វើការសាកសួរ និងបានធ្វើតេស្តទឹកនោមស្វែងរកសារធាតុ ញៀនលទ្ធផលវិជ្ជមាន(+)។

ជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕

មតិយោបល់