ព័ត៌មានជាតិ

ជនសង្ស័យចំនួន០២នាក់ ធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះ១គ្រឿងទុកនៅក្រោមផ្ទះ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

តាកែវ: យោងតាមផេក​ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា នៅថ្ងៃអង្គារ ១៣កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ចន្លោះម៉ោង១៩ ទៅម៉ោង១៩និង៥០នាទី មានករណីអំពើលួច មួយកើតឡើង នៅភូមិព្រៃមៀន ឃុំព្រៃស្លឹក ស្រុកទ្រាំង បាត់ម៉ូតូ១គ្រឿងម៉ាក អិចសាយទ័រ គ្មានផ្លាកលេខ របស់ជនរងគ្រោះឈ្មោះ សែ កុយ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ខណ:ជនរងគ្រោះទុកម៉ូតូនៅក្រោមផ្ទះ ។

ក្រោយពីទទួលបានព័ត័មានភ្លាម កម្លាំងអធិការដ្ឋាននគរបាលស្រុក និងសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រប់ប៉ុស្តិ៍ស្រាវជ្រាវបន្ទាន់ រហូតដល់វេលាម៉ោង ២១ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្វាវ ឃាត់ខ្លួនជនសង្ស័យបាន០១នាក់ឈ្មោះ ចុំ អេ ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិសរម៉ក្រោម ឃុំខ្វាវ ស្រុកទ្រាំង រួមទាំងវត្ថុតាងម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះ ចំណែកបក្ខពួកម្នាក់ទៀតបានគេចខ្លួនបាត់ ។ លុះដល់ថ្ងៃទី០៧ ខែឆ្នូ ឆ្នាំ២០២២ កម្លាំងផ្នែកជំនាញអធិការដ្ឋាននគរបាលស្រុកទ្រាំង រួមជាមួយកម្លាំងការិយាល័យជំនាញ នៃស្នងការនគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពី ដឹកនាំដោយលោកលោកវរសេនីយ៍ឯកយ៉ុង ញ៉ីវ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតមានឈ្មោះ ញៀន ដំ ហៅដុំ ភេទប្រុស អាយុ ២៧ ឆ្នាំ ស្រុកកំណើតភូមិសម៉ក្រោម ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះជួលស្ថិតក្នុងភូមិមាត់សាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (កន្លែងឃាត់ខ្លួនបាន) ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់