ព័ត៌មានជាតិ

សូមសមត្ថកិច្ចជួយអន្តរាគន៍ជិះម៉ូតូល្បាតផង! ករណីជនសង្ស័យយកដុំថ្មគប់ ប្រជាពលរដ្ឋជិះម៉ូតូតាមផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ: (ព័ត័មានបឋម) នាវេលាម៉ោង ៣និង៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ មានករណីជនសង្ស័យយកដុំថ្មគប់ ប្រជាពលរដ្ឋជិះម៉ូតូតាមផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ និងមួយករណីទៀតឆក់ទូរសព្ទពីនារីម្នាក់ ម្តុំស្ពានអាកាសស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ករណីនេះ ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចសង្កាត់ស្ទឹងមានជ័យទី២ មេត្តាជួយអន្តរាគន៍ជិះម៉ូតូល្បាតផង ព្រោះមានក្រុមជនសង្ស័យធ្វើសកម្មភាពគប់ដុំថ្ម និងឆក់ទូរសព្ទពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវព្រះមុនីរ៉េត ជាញឹកញយមែនទែន ស្ថិតម្ដុំគល់ស្ពានស្ទឹងមានជ័យ បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ចូលពេទ្យ៕


មតិយោបល់