ព័ត៌មានជាតិ

ពលរដ្ឋប្រទះឃើញសពម្នាក់ អណ្តែតទឹកតាមដងស្ទឹង នៅក្រោមស្ពានព្រែកជ្រៃ

ភ្នំពេញ: (ព័ត៌មានបឋម) នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នា២០២២ មានករណីប្រទះឃើញសាកសពមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់ អណ្តែតទឹកតាមដងស្ទឹង នៅក្រោមស្ពានព្រែកជ្រៃ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ ដើម្បីធ្វើកោសល្យវិច្ច័យសាកសពជនរងគ្រោះទៅតាមនីតិច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតPost News នឹងផ្សាយជូនបន្តទៀតនាពេលក្រោយ ៕


មតិយោបល់