ព័ត៌មានជាតិ

ផ្ទុះ​រឿង​ស៊ី​ឈ្មោះ​មន្ត្រី​ខ្មោច​និង​កឹបកេង​ថវិការជាតិ​ដ៍​សាហាវ​នៅ​មន្ទីរ​អភិវឌ្ឍន៍ជនប​ទ​ខេត្ត​កំពង់ស្ពឺ​​​​

​ខេត្ត​កំពង់ស្ពឺ​៖​រឿងអាស្រូវ​ពុករលួយ​ដ៍​ធ្ងន់ធ្ងរ​មួយ​កំពុងតែ​បាន​ផ្ទុះឡើង​នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​កំពង់ស្ពឺ​ដែល​មាន​លោក​អៀង ដាំ ជា​ប្រធាន​ដែល​បន្ត​តំណែង​ពី​លោក​ប៊ុន ច័ន្ទ​វណ្ណ: ដែល​បច្ចុប្បន្ន​ជា​អគ្គធិការ​នៃ ក្រសួង​អភិវឌ្ឍន៍ជនបទ​។

​តាម​មន្ត្រី​នៅក្នុង​មន្ទីរ​មួយ​នេះ​បាន​ទំលាយ​ឲ្យដឹងថា ចាប់តាំងពី​លោក អៀង ដាំ ត្រូវបាន តែងតាំង​ធ្វើជា​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​កំពង់ស្ពឺ​រយ:ពេល​ប្រមាណ​ប្រាំពីរ​ឆ្នាំ​មកនេះ​រឿងអាស្រូវ​ពុករលួយ​ស្ទើរ​គ្រប់​រូបភាព​បាន​កើតឡើង​ជា​បន្តបន្ទាប់​ដោយ​ក្នុងនោះ​មាន​ការកឹបកេង​ស៊ីប្រាក់ម​ន្ត្រី​ខ្មោច​ដែល​មាន​តែ​ឈ្មោះ​ដែល​មិន​ធ្វើ​ការកឹបកេង​ថវិកា​លើ​គ្រប់​ជំពូក​។ ហើយ​ប្រភេទ​ថវិកា​ដែល ពួកគេ​កឹបកេង​បាន​ច្រើន​នោះ​គឺ​នៅក្នុង​ជំ​ពួក​៦១ ជំពូក​៦២ ជំពូក​៦០ និង​មួយ​ផ្នែក​តូច​នៅក្នុង​ជំពូក​៦៤​។

​តាម​សេចក្តីរាយការណ៍​បានឲ្យដឹង​ថា​ជាក់ស្តែង​នៅ​រយ:ពេល​ពីរ​បី​ឆ្នាំ​កន្លងមកនេះ​គឺ​មាន​មន្ត្រី​ជាច្រើន​នៅក្នុង​មន្ទីរ​បាន​បោះបង់​ចោល​ការងារ​មិន​ចូល​ធ្វើការ​តួយ៉ាង​ដូចជា​លោក​អ៊ឹម សម្បត្តិ ជា​ប្រធាន​ការិយាល័យ​រដ្ឋបាល​និង​កិច្ចការ​ទូទៅ​របស់​មន្ទី​រ​និង​លោក​តឹក ហ៊ុន អនុប្រធាន​ក្តាំ​រួម​ការិយាល័យ​អភិវឌ្ឍន៍ជនបទ​ស្រុក​បសេដ្ឋ រួម​និង​មន្ត្រី​មួយចំនួន​ទៀត ប៉ុន្តែ​មន្ត្រី​ឈ្មោះ​ខ្មោច​ទាំងនោះ​នៅតែ​ត្រូវបាន​លោក​ប្រធាន​មន្ទីរ អៀង ដាំ និង​លោក​ប្រធាន​ការិយាល័យ​គណនេយ្យ​និង​ហិរញ្ញវត្ថុ រួម​និង​អនុប្រធាន​ការិយាល័យ​ម្នាក់​ឈ្មោះ​និល មិថុនា ដែល​កាន់​តួនាទី​ជា​ភ្នាក់ងារ​បើក​ផ្តល់​បាន​រក្សាទុក​ឈ្មោះ​និង​បើក​យក​ប្រាក់ខែ ចែក​គ្នា​ស៊ីចាយ​យ៉ាង​សប្បាយ​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកា​នេះ​ដ៍​ច្រើន និង​ជា​ការផ្គើន​ទៅ​និង​សេចក្តីប្រកាស​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ស្តីពី​ការ​ទ​ប​ស្កាត់​មិនឲ្យ​មាន​ឈ្មោះ​មន្ត្រី​ខ្មោច​នៅតាម​ស្ថាប័ន​រដ្ឋ​។​

​សូមបញ្ជាក់ថា​នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​កំពង់ស្ពឺ​បច្ចុប្បន្ន​គឺ​មាន​មន្ត្រី​ក្របខ័ណ្ឌ​ចំនួន​៨២​នាក់​មន្ត្រី​អណ្តែត​ចំនួន​៦​នាក់ និង​មន្ត្រី​ជាប់​កិច្ចសន្យា​ចំនួន​៨​នាក់​។ តួលេខ​នេះ​គឺ​គ្រាន់តែ​ជា​តួលេខ​ដែល ពួក​គេ​ឃុបឃិត​គ្នា​ធ្វើ​ខ្លែងបន្លុំ​ដើម្បី​យកប្រាក់​មន្ត្រី​ខ្មោច​ដែល​មាន​តែ​ឈ្មោះ​មិន​ធ្វើ​ការបើក​យក​ប្រាក់ខែ​ចែកគ្នា​ស៊ីចាយ ដោយ​ក្នុង​នោះ​មាន​មន្ត្រី​ខ្មោច​ជាច្រើន​។​

សូម​រំលឹក​ថា​នៅ​ឆ្នាំ​២០១៣​កន្លងទៅ​នេះ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​កំពង់ស្ពឺ​បាន​ចំណាយ​ថវិកាជាតិ​សរុប​អស់​ចំនួន​១,៤១៥,៩ លាន​រៀល ដោយ​ក្នុង​នោះ​ចំណាយ​លើ​ជំពូក​៦០​អស់​ចំនួន​១៤៣,៨ លាន​រៀល ជំពូក​៦១​ចំណាយ​អស់​៦៨៦,០ លាន​រៀល ជំពូក​៦២​អស់​ទឹកប្រាក់​១៤៥,៤ លាន​រៀល និង​ជំពូក​៦៤​អស់​ចំនួន​៤៤០,៦ លាន​រៀល​។ ដោយ​តួលេខ​នេះ​មិនទាន​រាប់បញ្ចូល​ពី​ការចំណាយ​ថវិកា​កម្មវិធី​ផ្សេងៗ​ទៀតផង​។​

​ចំពោះ​ស្ថានភាព​ជាក់ស្តែង​នៃ​ការចំណាយ​ថវិកាជាតិ​និង​ថវិការ​កម្មវិធី​នោះ​ត្រូវបាន​គេ​កឹបកេង​មិនតិចជាង​១/៣​នៃ​ការចំណាយ​សរុប​។​លើកលែង​តែ​ការចំណាយ​លើ​បន្ទុក​បុគ្គលិក​ដែល​គេ​មិនសូវ​កឹបកេង​ច្រើន ប៉ុន្តែ​គេ​ស៊ីប្រាក់ខែ​មន្ត្រី​ខ្មោច ដោយ​អស់​ពេល​សូម​តាមដាន​ព័ត៌មាន​លំអិត​នៅ​វគ្គ​ក្រោយ​៕​
ACU

មតិយោបល់