កំពង់ស្ពឺៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៦និង៥០នាទី លើផ្លូវជាតិលេខ៤១ (៤-៥) ត្រង់ចំណុចភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ មានម៉ូតូ ១គ្រឿងម៉ាក HONDA BEAT ពណ៌ស-ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1JC-3553 បើកបរដោយឈ្មោះ រី ហាបញ្ញា ភេទប្រុស អាយុ ១៥ឆ្នាំ ឌុបមនុស្ស១នាក់ ឈ្មោះ អឿន ទីន ភេទប្រុស អាយុ ១៦ឆ្នាំ អ្នកទាំងពីររស់នៅភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងធ្វើដំណើរក្នុងទិសខាងត្បូងទៅទិសខាងជើង ។ លុះមកដល់ចំណុចខាងលើបានប៉ះទង្គិចជាមួយរថយន្តគ្រឿង ម៉ាកហ៊ិនដាយ ពណ៌ស ពាក់ស្លាកលេខ តាកែវ 2A-5457 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ (រត់គេចក្រោយពេលកើតហេតុ) ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យឈ្មោះ អឿន ទីន ស្លាប់នៅកន្លែងកើតហេតុ និងឈ្មោះ រី ហាបញ្ញា រងរបួសស្រាល ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែង និងនាំយកមធ្យោបាយទាំង២គ្រឿង ទៅមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគង ដើម្បីស្រាវជ្រាវ និងកសាងសរឿងតាមនីតិវិធី ៕

មតិយោបល់