ព័ត៌មានជាតិ

នាយរងប៉ុស្តិ៍ម្នាក់បានបាត់បង់ជីវិតក្នុងពេលបំពេញភារកិច្ចអន្តរាគមន៍ក្នុងអំពេីហិង្សាមួយនៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺៈ យោងតាមផេករដ្ឋបាលស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺឲ្យដឹងថាក្នុងនាមរដ្ឋបាលស្រុក ថ្នាក់ដឹកនាំគណៈបញ្ជាការឯកភាព សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជូនក្រុមគ្រួសារសពលោកអនុសេនីយឯក ទុយ ពៅ នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលចំបក់ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ទទួលមរណភាព ក្នុងពេលបំពេញភារកិច្ចអន្តរាគមន៍ ក្នុងអំពើហឹង្សា ក្នុងភូមិក្រាំងចេក ឃុំចំបក់ នាយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នេះ ក្នុងគោលដៅថែរក្សាគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់ឃុំ ។ មរណៈភាពនេះ ជាការបាត់បង់ ថ្នាក់ដឹកនាំក៏ជាមន្ត្រីរាជការ ដ៏ល្អក្នុងកងកម្លាំងនគរបាលជាតិ ។ សូមអោយវិញ្ញាណខ័ន្ធលោកអនុសេនីយឯក ទុយ ពៅ សូមបានទៅកាន់សុគតិភពកុំបីខានឡើយ ។

មតិយោបល់