ភ្នំពេញៈ នាវេលាម៉ោង២និង១២នាទីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរ៉ឺម៉ក និងម៉ូតូបុកគ្នាពេញទំហឹង បណ្ដាលឲ្យប្ដីប្រពន្ធ២នាក់រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរ៉ឺម៉ក១គ្រឿង បើកបរចុះពីផ្លូវ៣៧១ យ៉ាងលឿន ។ លុះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែបុកម៉ូតូ១គ្រឿងពេញទំហឹង បណ្តាលឲ្យប្តីប្រពន្ធពីរនាក់ រងរបួសធ្ងន់ធ្ងរ ។ បន្ទាប់ពីកើតហេតុភ្លាមៗ ជនរងគ្រោះទាំងពីរនាក់ នោះ ត្រូវបានគេដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យ ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានបញ្ជាក់ប្រាប់ក្រុមការងារនៃអង្គភាព Post News ថា ជនរងគ្រោះទាំងពីរនាក់នោះ ប្តីរងរបួសយ៉ាងធ្ងន់ធ្ងរខ្លាំងមែនទែន ចំណែកប្រពន្ធរងរបួសដែរ ប៉ុន្តែមិនធ្ងន់ធ្ងរដូចប្តីនោះទេ ។
ប្រភពដដែលបានបន្តទៀតថា រ៉ឺម៉កម៉ូតូបើកបរក្នុងស្ថានភាពលឿនចុះពីផ្លូវលេខ៣៧១ ហើយចំណែកឯម៉ូតូបើកបរឡើងទៅផ្លូវលេខ ៣៧១ ក៏បានបុកគ្នាពេញទំហឹងតែម្តង បណ្តាលឲ្យជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធនៅក្រោមរ៉ឺមម៉ូតូ ។ រីឯប្តីប្រពន្ធទាំងពីរនាក់នោះ បានជិះម៉ូតូ១គ្រឿងឌុបគ្នាទៅធ្វើការ ។
នៅក្រោយពេលកើតហេតុ តំណាងភាគីខាងជនរងគ្រោះ និងភាគីខាងជនបង្កហេតុ បានធ្វើការចរចាគ្នា ក្រុមការងារយើងខ្ញុំទទួលបាន ព័ត៌មានបឋមពីភាគីខាងជនរងគ្រោះថា មិនត្រូវគ្នានោះទេ ភាគីខាងជនបង្កឲ្យតិចពេក ហើយករណីនេះ ជនរងគ្រោះបានប្រគល់ឲ្យ សមត្ថកិច្ចដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប ៕
មតិយោបល់