សៀមរាបៈ យោងតាមផេកអធិការដ្ឋាននគរបាល ក្រុងសៀមរាបបានឲ្យដឹងថា ថ្ងៃសៅរ៍ ២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦, ត្រូវនិងថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ២០២២
កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប សហការពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រាវ និងកម្លាំងប្រជាការពារ ដឹកនាំដោយលោកវរសេនីយ៍ឯក ដា ចំរើន អធិការក្រុងសៀមរាប បានឃា.ត់ខ្លួនជនសង្ស័.យឈ្មោះ ជុំ ប៊ុនថន ហៅ យ៉ត ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្នមិនច្បាស់លាស់ ។
ក់ព័ន្ធនឹងករណី អំពើលួ.ចមានស្ថានទម្ងន់ទោ.ស( គា.ស់ហាងលួ.ចយកទូរស័ព្ទ) នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០១:៥០នាទី ស្ថិតនៅហាងលក់ទូរស័ព្ទដៃមួយកន្លែង ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប មានករណីអំពើលួ.ចមានស្ថានទម្ងន់ទោ.សគា.ស់ទម្លុះទម្លាយ( គា.ស់និងកាត់ជញ្ជាំងស័ង្កសីហាងលួ.ចយកទូរស័ព្ទ) បង្កឡើងដោយជនសង្ស័.យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាត់ជញ្ជាំងស័ង្កសីហើយចូលលួ.ចទូរស័ព្ទសរុបចំនួន ៤៥គ្រឿង មានម៉ាក HOUWEI, SUMSUNG,VIVO,OPPO របស់ជនរង.គ្រោះឈ្មោះ ស.គ.ម ភេទស្រី អាយុ ៣១ឆ្នាំ រស់នៅភូមិកើតហេតុ ខណៈពេលដែលជនរង.គ្រោះគេងលក់ ហើយគេចខ្លួន លុះនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ មានប្រជាពលរដ្ឋ បានទិញទូរស័ព្ទពីជន.សង្ស័យ ហើយយកទូរស័ព្ទដែលទិញបានយកទៅបិទស្កុត នៅហាងជនរង.គ្រោះ ហើយត្រូវជនរង.គ្រោះឆែកលេខម៉ាស៊ីន( IMEI ) ទើបដឹងថាជាទូរស័ព្ទរបស់ខ្លួនដែលបាត់ ហើយរាយការណ៍មកសមត្ថកិច្ចយកមកសួរនាំ ក្រោយពីសាកសួរប្រជាពលរដ្ឋដែលទិញទូរស័ព្ទ រូបគាត់បានឆ្លើយថា ទូរស័ព្ទនេះបានទិញពីជន.សង្ស័យខាងលើ ព្រមទាំងបង្ហាញរូប.ជនសង្ស័យដល់សមត្ថកិច្ចយើង បន្ទាប់មកយើងក៏កំណត់បានមុខសញ្ញា ដោយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ យើងបានល្បាតក៏ប្រទះឃើញជនសង្ស័.យនៅចំណុចទំនប់៧៨ ក្នុងសង្កាត់ជ្រាវ ហើយឃា.ត់ខ្លួនបានយកមកសួរនាំ ក្រោយពីសួរនាំជន.សង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានកាត់ស័ង្កសីចូលលួ.ចទូរស័ព្ទចំនួន ៤៥គ្រឿង របស់ជនរងគ្រោះពិតមែន ដោយទូរស័ព្ទខ្លួនយកតែ០៥គ្រឿង រីឯទូរស័ព្ទចំនួន៤០គ្រឿង ជនសង្ស័.យបានទូរស័ព្ទហៅបក្ខពួកនៅឯខេត្តព្រះវិហារ មកយកទៅលក់នៅខេត្តព្រះវិហារ ។
*វត្ថុតាងដកហូតបាន៖
-ទូរស័ព្ទចំនួន០៥គ្រឿង
-ម៉ូតូជនស.ង្ស័យចំនួន០១គ្រឿង
-កង់ជន.សង្ស័.យជិះធ្វើសកម្មភាពចំនួន០១គ្រឿង
-កន្ត្រៃចំនួន០១
-តួណឺវីសចំនួន០១
-កម្លាំងយើងបានធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័.យខាងលើលទ្ធផល អវិជ្ជមាន ។
-ជនសង្ស័.យខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បា.ប់ ។
↘️ប្រសិនបើបងប្អូនប្រជាពលរដ្ឋជួបបញ្ហារអ.សន្តិ.សុខ សូមទាក់ទងមកលេខប្រចាំការ២៤ម៉ោង/២៤ម៉ោង
️ ០៩៧ ៧៧៨ ០១២៣/០១២ ៤៦០ ៥៧០៕
មតិយោបល់