ព័ត៌មានជាតិ

ប្រទះឃើញបុរសម្នាក់ គ្រោះថ្នាក់ចរាចរណ៍ សន្លប់ស្តូកស្តឹង នៅខេត្តព្រះសីហនុ

ព្រះសីហនុ: នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៦និង៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបុរសជិះម៉ូតូម្នាក់ រងរបួសធ្ងន់ នៅចំណុចភូមិ០១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

ហេតុការណ៍ខាងលើនេះ គេប្រទះឃើញបុរសម្នាក់ដេកសន្លប់ជាមួយនឹងសម្ភារ:មួយចំនួន និងម៉ូតូ០១គ្រឿង ម៉ាក Wave ពណ៌ត្រួយចេក ពាក់ផ្លាកលេខ ភ្នំពេញ ១AV-២៥៨៩ ក្នុងករណីគ្រោះថ្នាក់ចរាចរាណ៍ ។

ជនរងគ្រោះឈ្មោះ សៀន ភារិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅឃុំសំរុង ស្រុកព្រៃនប់ (រងរបួសដៃ និងក្បាល) ។

បច្ចប្បន្នជនរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្ទឹងហាវ ដើម្បីជួយសង្រ្គោះ ៕

មតិយោបល់