ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ០៣នាក់ បានគាស់ផ្ទះលួចម៉ូតូគ្រឿងបានសម្រេចនៅទួលគោក

ភ្នំពេញ: នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ១០យប់ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ០៣នាក់ នៅ ចំណុចផ្លូវលេខ១៨៦ សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក ពីបទលួចមានស្ថានទម្ងន់ ទោស ដោយសារការគាស់ទម្លុះទម្លាយ ( គាស់ផ្ទះ យកម៉ូតូ០២គ្រឿង ) ប្រព្រឹត្តនៅចំណុចផ្ទះលេខ៣៦ ផ្លូវ លេខ២២១ ក្រុមទាី៣៧ ភូមិ១១ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែ សីហា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ១២ និង៣០នាទីរំលង អាធ្រាត្រ ។

ជនសង្ស័យ ១. ឈ្មោះ កូវ សុផាត ហៅ បារាំង ភេទប្រុស អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី៨ វិទ្យាល័យចតុមុខ ស្នាក់នៅផ្ទះលេខ២៣ ផ្លូវ១៤៦ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ២-ឈ្មោះ ហង្ស វិបុលរិទ្ធី ហៅ ពីត ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះ គ្មានលេខ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ ៣-ឈ្មោះ កេន មករា ហៅ យក្ស ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះ គ្មានលេខ សង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន រាជធានីភ្នំ ពេញ ។

ជនរងគ្រោះឈ្មោះ គឹម ទ្រីគា ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់បាយ ស្នាក់នៅផ្ទះលេខ ៣៦ ផ្លូវលេខ២២១ ក្រុមទី៣៧ ភូមិ១១ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ វត្ថុតាងដែលបានចាប់យក ម៉ូតូចំនួន ០២គ្រឿងម៉ាក Honda zoomex ពណ៌ ត្រួយចេក ស៊េរី2014 ពាក់ស្លាកលេខភ្នំពេញ 1CS- 2798 មានលេខតួ និងលេខម៉ាសីុន 16776 និងម៉ាក Suzuki Let’s ពណ៌លឿងខ្ចី ស៊េរី២០១៣ មានលេខតួ402007 លេខម៉ាសីុន401999 ( ជាម៉ូតូរបស់ជន គ្រោះ )។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ៨យប់ ជនរងគ្រោះ និងក្រុមគ្រួ សារ បាននាំគ្នាទៅផ្ទះម្តាយនៅពោធិ៍ចិនតុង ដោយ មានកូនតូចពីរនាក់នៅដេកជាន់ខាងលើ ដោយដាក់ ម៉ូតូនៅក្នុងរបងផ្ទះ ដោយបានចាក់សោររបង រហូតដល់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ៥ ជិតភ្លឺ ជនរងគ្រោះបានត្រឡប់មកវិញ ឃើញទ្វាររបងបើកចំហរ ហើយបាត់ម៉ូតូពីរគ្រឿង ក៏បានប្តឹងសមត្ថកិច្ច យើងឲ្យជួយស្រាវជ្រាវ រហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ១០យប់ យើងបានប្រើប្រាស់វិធានការណ៌ជំនាញស្រាវជ្រាវ ឃាត់បានជនសង្ស័យទាំងបីនាក់ខាងលើ ខណ:ពេល កំពុងជិះម៉ូតូជនរងគ្រោះ យើងបានឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការ តាមផ្លូវច្បាប់៕

photo_2016-08-26_00-18-06

photo_2016-08-26_00-18-03

photo_2016-08-26_00-17-59

photo_2016-08-26_00-17-53

photo_2016-08-26_00-17-50

មតិយោបល់