ទីភ្នាក់ងារព័ត៌មានជប៉ុន រាយការណ៍ឲ្យដឹងថា ដោយសារតែការរីករាលដាលនៃជំងឺ Ebola នៅអាហ្វ្រិកខាងលិច ដែលបានសម្លាប់មនុស្សជាង ១ពាន់លាននាក់នោះ ប្រទេសជប៉ុនបានសម្រេចចិត្តដកបុគ្គលិកកំពុងបម្រើការងារ ចេញពីប្រទេសហ្គីណេ លីប៊ីរីយ៉ា សេរ៉ាឡេអូន។
ការដកបុគ្គិកទាំងអស់ដែលមិនត្រូវបានគេបញ្ជាក់ពីចំនួននោះ កើតឡើងក្រោយពីបុគ្គលិក សុខាភិបាលចិនចំនួន០៨នាក់ ដែលព្យាបាលអ្នកជំងឺដោយសារឆ្លងមេរោគ Ebola ដ៏កាចសាហាវនោះ ត្រូវបានដាក់ឲ្យដាច់ឡែកមកនោះ។
អ្នកនាំពាក្យអង្គការ JICA លោក Yuho Hayakawa បានថ្លែងឲ្យដឹងថា “យើងរំពឹងថា ពួកគេជំលៀសបុគ្គលិកទាំងនោះ ឲ្យអស់ចេញពីតំបន់ទាំងនោះ ក្នុងរយៈពេល ០២ ឬ០៣ថ្ងៃនេះ”។ តែយ៉ាងណាក៏ដោយ បុគ្គលិកទាំងនោះ មិនត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកនោះទេ នោះក៏ដោយសារតែ ពួកគេអត់មានអាការៈសង្ស័យនោះឡើយ៕
មតិយោបល់