តាកែវៈ យោងតាមផេក អធិការដ្ឋាននគរបាលស្រុកគិរីវង់ បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីលោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្តម ឯក ឆែងហួត ព្រះរាជអាជ្ញា នៃអមអយ្យការសាលាដំបូងខេត្តតាកែវ នៅថ្ងៃអង្គារ ៥រោច ខែមិគសិរ ឆ្នាំ ខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០៩និង០០នាទី នៅចំណុចភូមិព្រាល ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ មានករណីអំពើលួចម៉ូតូបង្កឡើង ដោយក្រុមជនសង្ស័យបានធ្វើសកម្មភាព លួចម៉ូតូពីជនរងគ្រោះឈ្មោះ កែវ ប៊ុនធឿន ភេទប្រុស អាយុ ៤៩ ឆ្នាំ មានទីលំនៅភូមិព្រាល ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ដែលបានទុកនៅមុខផ្ទះ ទាំងសោជាប់នៅម៉ូតូ ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ សេរី២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1IY-3491 ។
ករណីខាងលើនោះ ក្រោយមកលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានទទួលបានព័ត៌មានភ្លាម បានចាត់លោកវរសេនីយ៍ទោ យ៉ាង តារា អធិការរងយុត្តិធម៌ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគិរីចុងកោះ ចេញល្បាតតាមស្ទាក់រួចបានឃើញជនសង្ស័យម្នាក់ឈ្មោះ ញ៉ាញ់ ប៊ុនធឿន ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅភូមិស្រែកែស ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ បានឃាត់ខ្លួននៅចំណុចកែងជុំមិត្ត ស្ថិតនៅភូមិពោធិខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលកំពុងជិះម៉ូតូដែលមានភិនភាគបាត់ដូចខាងលើ កម្លាំងសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរ ហើយជនសង្ស័យក៏បានឆ្លើយសារភាពថា ខ្លួនបានលួចម៉ូតូពីជនរងគ្រោះមែន ដែលមានគ្នា០២នាក់ទៀតក្នុងនោះរួមមាន៖
`
១.ឈ្មោះ ជា ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ (រត់គេចខ្លួនបាត់) ។
២.ឈ្មោះ និត ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ (រត់គេចខ្លួនបាត់) ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ៕
មតិយោបល់