ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបម៉ាកBenly បុកគ្នាជាមួយFordពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នៅវេលាម៉ោង១២និង០០នាទីយប់រំលងអធ្រាត្រជិតឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍​ មួយបានកើតឡើង រថយន្តស៊េរីទំនើបម៉ាក Benly បុកគ្នាជាមួយ Ford បណ្តាលឲ្យរងការខូចខាត ទីតាំងស្ថិតតាមបណ្តោយផ្លូវ៤៣២ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកBenly ពណ៌ខ្មៅ ធ្វើដំណើរតាមបណ្តោយផ្លូវ៤៣២ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុបានបុកគ្នាជាមួយរថយន្តមួយគ្រឿង ទៀតម៉ាកFord ពណ៌ស ពាក់ស្លាកលេខចង្កូតស្តាំ PP-3130 បើកបរដោយជនមិស្គាល់អត្តសញ្ញាណម្នាក់ រងការខូចខាតយ៉ាងដំណ ។ ក្នុងហេតុការណ៍នេះ គ្មានមនុស្សរងរបួសនោះទេ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះមកអន្តរាគមន៍ ។ បន្ទាប់មកបានឲ្យភាគីទាំងពីរធ្វើការចរចាគ្នា ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ។ បើការចរចានោះមិនត្រូវគ្នានោះទេ សមត្ថកិច្ចនឹងធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងនោះ ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានាពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ។

សូមបញ្ជាក់ថា: ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ក្រុមការងារនៃអង្គភាពសារព័ត៌មានPost News យើងខ្ញុំមិនទាន់ដឹងច្បាស់ នោះទេ ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕



មតិយោបល់