ព័ត៌មានជាតិ

ជនសង្ស័យ ១៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីចាក់ភ្នាល់មាន់ជល់

ភ្នំពេញ: នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១និង៣០នាទី កម្លាំងការិយាល័យដោយបានការអនុញ្ញាតពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបក្នុងបទល្មើសជាក់ស្តែងទីតាំង បើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ និងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់មាន់ជល់) ប្រព្រឹត្តនៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចាប់យកវត្ថុតាងនិងឃាត់ខ្លួនជនសង្ស័យចំនួន ១៣នាក់ បញ្ជូនមកការិយាល័យដើម្បីធ្វើការសាកសួរចាត់ការតាមនីតិវិធីមាន៖

វត្ថុតាងចាប់យក៖
-សត្វមាន់ចំនួន ០១ ក្បាល (ងាប់)
-ស្កុតរុំជើងមាន់មួយចំនួន។

ជនសង្ស័យ៖
១-ឈ្មោះ ទេព ហេង ហៅ ឡង់ ភេទ ប្រុស អាយុ ៥៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ
ស្នាក់នៅផ្ទះលេខ១៧៥ ផ្លូវលំ ភូមិព្រែកជាងព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
២-ឈ្មោះ នួន ស្រ៊ាង ភេទ ប្រុស អាយុ ៦០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ
-ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិព្រែកជាងព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
៣-ឈ្មោះ វ៉ន ភា ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ
-ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
៤-ឈ្មោះ ឆាយ វ៉ាន់ជូ ភេទ ប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ
-ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
៥-ឈ្មោះ សៅ ផាឌុន ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់
-ស្នាក់នៅផ្ទះលេខ១៧៤ ផ្លូវលំ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
៦-ឈ្មោះ ស្រេង សុខា ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់
-ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចន្លក់ ឃុំគរគី ស្រុកកៀនស្វាយ ខេត្តកណ្តាល។
៧-ឈ្មោះ ទូច ផល្លី ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គួកជេរដី
-ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិយកបាត្រ១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
៨-ឈ្មោះ ពេញ ប៊ុនធឿន ភេទ ប្រុស អាយុ ៦១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ
-ស្នាក់នៅផ្ទះជួល ផ្លូវជាតិលេខ១ ភូមិយកបាត្រ១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
៩-ឈ្មោះ ឃឹម លាប ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខឯកជន
-ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
១០-ឈ្មោះ អ៊ុន សារ៉ាក់ ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករច្រូតជី
-ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
១១-ឈ្មោះ ម៉ន ភារុន ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ
-ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
១២-ឈ្មោះ វិចិត្រ គឹមហុន ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករជាងឈើ
-ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។
១៣-ឈ្មោះ ញ៉ឹក កុសល ភេទ ប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូកង់បី
-ស្នាក់នៅផ្ទះលេខ១៧៤ ផ្លូវបេតុង ភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់