ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្ដដឹកថ្មប៉ះម៉ូតូអ្នកដំណើរ២គ្រឿង បណ្តាលឲ្យមនុស្សរងរបួ​សធ្ងន់ស្រាល៣នាក់

កំពង់ស្ពឺ: យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០៦ និង ៣០​នាទីព្រឹក លើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេ​ខ ( ៥-៦ ) ត្រង់ចំណុចភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរថយន្ដ០១គ្រឿងម៉ាក នីសាន់ ពណ៌ស ទ្រុង ពណ៌ត្រីអ៊ី ពាក់ស្លាកលេខ ខេមរភូ​មិ​ន្ទ 01-3-4980 អ្នកបើកបរមិនស្គាល់អត្តស​ញ្ញា​ណ (គេចខ្លួនក្រោយពេលកើតហេតុ) បើកបរពីទិ​សខាងជើងទៅទិសខាងត្បូង លុះមកដល់ចំណុចខាងលើ បានប៉ះម៉ូតូ០២គ្រឿង៖

-ទី១-ម៉ាកហុងដាសេ​1​25 ពណ៌ខ្មៅ ស្លាកលេខ កំពង់ឆ្នាំង 1R-41​6​0 អ្នក​បើកបរឈ្មោះ នួន សុខ លៀង ភេទប្រុស អា​យុ៣៥​ឆ្នាំ ឌុបមនុស្ស១នាក់ ឈ្មោះ ផៃ ស្រីលក្ខ ភេ​ទស្រី អាយុ ២៦ ឆ្នាំ​ អ្នកទាំ​ង២រស់នៅភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុ​កសំ​រោងទង ។
-ទី២-​ម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ ស្លាកលេខ​ភ្នំ​ពេញ ​1K-7226 អ្នកបើ​កបរឈ្មោះ ពេញ ដូច ភេ​ទប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិក្រាំងរលួស ឃុំរ​លាំងកែន ស្រុកកណ្តា​ល​ស្ទឹង ខេត្តកណ្តាល ដែលកំពុងបើក​បរបញ្ច្រាស​ទិសគ្នា ។

ចំពោះវត្ថុតាងសមត្ថកិច្ចបានយក​រក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលាំងគ្រើល​ និងបន្ដស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​អ្ន​កបើកបរ​ដើម្បី​ទទួល​ខុសត្រូវ​ផ្លូវ​ច្បាប់ ​៕

មតិយោបល់