ព័ត៌មានជាតិ

ឆេះការ៉ាស់សាំងសូគីមិច យីហោ នីតា អូរត្រែល ផ្អើលពេញខេត្តស្ទឹងត្រែង!

ស្ទឹងត្រែងៈ អគ្គិភ័យមួយបានឆាបឆេះ ការ៉ាស់សាំងសូគីមិច មួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋ​រួមនិងសមត្ថកិច្ចចុះមកអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការបាញ់ពន្លត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់ការ៉ាស់សាំងកើតហេតុខាងលើនេះ មានឈ្មោះ ឌី អាយុ៣៤ឆ្នាំជាប្តី និងប្រពន្ធឈ្មោះ នី តា ហើយការ៉ាស់សាំងនេះ មានយីហោ នីតា អូរត្រែល។ ចំណែកមូលហេតុនៃការឆាបឆេះនៅមិនទាន់ដឹងនៅឡើយនោះទេ៕

មតិយោបល់