ព័ត៌មានជាតិ

ជនជាតិចិនស្រវឹងស្រាបើករថយន្ត Lexus ធ្លាក់ផ្លូវ ជ្រុលបុកបង្គោលប៉ាណូ បណ្ដាលឲ្យរកាខូចខាត

ភ្នំពេញ: បុរសជនជាតិចិនម្នាក់ស្រវឹងស្រាបើករថយន្ត Lexus RX-400h មួយគ្រឿងក្នុងល្បឿនលឿន បានរេចង្កូតធ្លាក់ផ្លូវជ្រុលបុកបង្គោលប៉ាណូវៀចបត់ជាពីរ ឯរថយន្តដាច់កាឡេកង់ខាងមុខទៅលេខរួច។

ហេតុការណ៍នេះ កាលឡើងកាលពីវេលាម៉ោង ២និង១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅត្រង់ចំណុចមុខបុរីឈូកវ៉ា៣ តាមបណ្តោយផ្លូវបេតុង អមផ្លូវរថភ្លើង ស្ថិតក្នុងកាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានហើយដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ ស្រវឹងស្រាបើករថយន្ត Lexus RX-400h មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AM-5760 ធ្វើដំណើរទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើ ផ្លូវងងឹត ក៏រេចង្លូតមកខាងស្ដាំដៃធ្លាក់ផ្លូវ ជ្រុលទៅបុកបង្គោលប៉ាណូពេញទំហឹង បណ្ដាលឲ្យវៀចបត់ជាពីរ រងការខូចខាត ភ្លាមនោះរថយន្តបង្កបានរយែថយក្រោយ រួចបើកបន្តទៅមុខបានប្រមាណជាង ៣០ ម៉ែត្រដាច់ក្រឡេកង់ខាងមុខខាងស្តាំទៅមុខលែងរួច។

ក្រោយកើតហេតុអ្នកបើកបររថយន្តបង្ក បានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ នៅតែរថយន្តសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕




មតិយោបល់