ព័ត៌មានជាតិ

ក្រុមក្មេងទំនើង ១១នាក់ ត្រូវកម្លាំងនគរបាលបង្រ្កាបឃាត់ខ្លួនណែនាំ

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃពុធ ៦រោច ខែមិគសិរ ឆ្នាំខាលចត្វាស័ក ពស២៥៦៦ វេលាម៉ោង២:០០នាទី ត្រូវនឹងថ្ងៃទី១៤ ខែធ្ន ឆ្នាំ២០២២ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល បានធ្វើការបង្ក្រាប ក្រុមក្មេងទំនើង រំលងអាធ្រាត្រ នៅចំណុចផ្លូវជាតិលេខ៦ ភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ក្រុមក្មេងទំនើងចំនួន ១១នាក់
១-ឈ្មោះ បាន ប្រុស ភេទប្រុសអាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងថតរូប
មានទំលំនៅភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្ដកណ្ដាល។
២.ឈ្មោះ ហុង សីហា ភេទប្រុស អាយុ ១៨ឆ្នាំជនជាតិខ្មែរ មុខរបរ លក់ត្រី ទីលំនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
៣.ឈ្មោះ សុង ណារុង ភេទប្រុស អាយុ ១៥ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស
មានទីលំនៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
៤.ឈ្មោះ ផូ ផានិត ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
៥.ឈ្មោះ ធា វិលាក់ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
៦.ឈ្មោះ ធី សីហា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុក មុខកំពូល ខេត្តកណ្តាល។
៧.ហេន សុយាណុន ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅ ភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។
៨.ឈ្មោះ ឡូន សុភ័ក្រ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
៩.ឈ្មោះ ថន វន្ថ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
១០.ឈ្មោះ ប៊ូ ឆវន្ត័ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងម៉ូតូ មានទីលំនៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
១១.ឈ្មោះជិន វ៉េងគ័ង ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅ ភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

វត្ថុតាងចាប់យករួមមាន៖
១.ម៉ូតូម៉ាកស្កុបពីពណ៌ស ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ កណ្តាល 1AF-5768 ចំនួន០១គ្រឿង។
២.ម៉ូតូម៉ាកស្កុបពីក្លឹប១២ពណ៌ស សេរីឆ្នាំ២០២១ ពាក់ស្លាក ភ្នំពេញ1JE-9432 ចំនួន០១គ្រឿង។
៣.ម៉ូតូម៉ាកហុងដាC125 សេរីពណ៌ខ្មៅ ឆ្នាំ2019 ពាក់ស្លាកលេខ ភ្នំពេញ 1HO-829 ចំនួន០១គ្រឿង។
៤.ម៉ូតូម៉ាក ហុងដា C125ពណ៌ សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ កណ្តាល1AD-6175 ចំនួន ០១គ្រឿង។
៥.ម៉ូតូម៉ាកហុងដាC125ពណ៌ក្រហម ស៊េរីឆ្នាំ២០២០ គ្មានស្លាកចំនួន០១គ្រឿង។
៦.បៀរលីឡុងចំនួនហ៊ូ។
៧.កន្សែងពោះគោចំនួន០១។

សភាពនៃរឿងហេតុ
នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២វេលាម៉ោង០១នឹង៣០នាទី ក្រុមក្មេងទំនើងខាងលើ បានប្រមូលផ្តុំគ្នានៅចំណុចផ្លូវជាតិលេខ៦ ភូមិកោះរកា ឃុំព្រែកអញ្ចាញ ក្នុងនោះខ្លះលេងបៀរខ្លះឈររញ៉េរញ៉ៃនៅចិញ្ចើមផ្លូវជាតិ ហើយក៏មានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ច ។
ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងអន្តរាគមន៍ស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ ចុះទៅអន្តរាគមន៍យកក្រុមក្មេងទំនើងខាងលើ មកអធិការដ្ឋាននគរបាលស្រុកមុខកំពូលធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី៕

មតិយោបល់