ព័ត៌មានជាតិ

ជនសង្ស័យ៣នាក់ ទៅមើលល្ខោននៅវត្តចំតួយក្ស ពេលចេញមកវិញដេញកាប់ជនរងគ្រោះ ផ្អើលក្រុងក្រចេះ

ក្រចេះ: យោងតាមផេក អធិការដ្ឋាននគរបាលក្រុងក្រចេះ បានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីហិង្សាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា ប្រព្រឹត្តនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ២៣និង០៥នាទី នៅចំណុចមុខសាលាក្រុងក្រចេះ ស្ថិតនៅភូមិអូរឫស្សី១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។

១-ឈ្មោះ ស្រាង អេ ភេទប្រុស អាយុ ១៤ ឆ្នាំ មានទីលំនៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ
២-ឈ្មោះ ភាព សុផៃ ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ
៣-ឈ្មោះ សេង វ៉ាខេង ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិអូរគគី ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ។
បានជិះម៉ូតូដេញតាមពីក្រោយ ដោយមានកាន់កាំបិត ផ្គាក់១ដើម ពេលមកដល់ចំណុចមុខសាលាក្រុងក្រចេះ បានធ្វើសកម្មកាប់ ជនរងគ្រោះ តែពុំត្រូវដោយគេចផុត ហើយផ្ដួលម៉ូតូរត់គេចខ្លួន ពេលនោះជនសង្ស័យ បានយកកាំបិតផ្គាក់កាប់មកលើម៉ូតូជនរងគ្រោះ បណ្តាលឲ្យខូចខាតទាំងស្រុង ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើនោះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញឃាត់ខ្លួនកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ៕

មតិយោបល់