ព័ត៌មានជាតិ

រថយន្តPriusបុកម៉ូតូមួយគ្រឿង អូសប្រហែល៥០ម៉ែត្រ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ

ភ្នំពេញ: នាវេលាម៉ោង០៩និង២៩នាទីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្ត Prius មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BL-0786 បើកបរបុកម៉ូតូ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1FI-2296 អូសប្រហែល៥០ ម៉ែត្រ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ទីតាំងតាមបណ្តោយផ្លូវ២០០៤ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកPrius មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2BL-0786 បើកបរដោយជនមិន ស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ជ្រុលទៅបុកម៉ូតូមួយ គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1FI-2296 អូសប្រហែលជា៥០ម៉ែត្រ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ ។ ជនរងគ្រោះមានវ័យរាងចំណាស់បន្តិច ប្រកបមុខរបរជាអ្នករត់ម៉ូតូឌុប នៅកន្លែងកើតហេតុនោះ គេតែងហៅគាត់ថាតាម៉ូតូឌុប ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗ ធ្វើការពិនិត្យមើល ។ បន្ទាប់មកបានធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកជាបណ្តោះអាសន្ន នៅខាងការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយនាពេលក្រោយទៅតាមនីតិវិធីច្បាប់ ៕





មតិយោបល់