ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទហិង្សា….

កំពង់ឆ្នាំង: កម្លាំងនៃអធិការនគរបាលក្រុង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទហិង្សាដោយចេតនា វាយនិងគំរាមកំហែងទៅលើជនរងគ្រោះ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យឈ្មោះ គង់ ផល្លី ភេទប្រុស អាយុ ២៥ឆ្នាំ។
ជនរងគ្រោះឈ្មោះ កេត សុខុម ភេទប្រុស អាយុ ៣៣ឆ្នាំ ។

ដកហូតវត្ថុតាង៖ កាំបិត(កកុក)ប្រវែង ៤៣សង់ម៉ែត្រ ០១ដើម ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន កសាងសំណុំរឿងនៅអធិការដ្ឋានតាមនីតិវិធី៕

មតិយោបល់