ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងកុងតឺន័រនិងរថយន្តPriusបុកគ្នាពេញទំហឹង បណ្តាលឲ្យខ្ទេចផ្នែកខាងមុខខូចខាតយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ: នាវេលាម៉ោង០៩និង០០នាទីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តកុងតឺន័រនិងរថយន្តPrius បុកគ្នាពេញទំហឹងបណ្តាលឲ្យខ្ទេចផ្នែកខាងមុខ នៅលើស្ពានព្រែកសំរោង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក Prius មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AW-7161 បើកបរដោយជន មិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរឆ្លងកាត់ស្ពានព្រែកសំរោង ។ លុះពេលមកដល់ត្រង់ចំណុចលើស្ពាន ពេលនោះក៏មានរថយន្ត កុងតឺន័រមួយគ្រឿងទៀត ធ្វើដំណើរបញ្ច្រាសទិសស្រាប់តែបុកគ្នាពេញទំហឹង បណ្តាលឲ្យខ្ទេចផ្នែកខាងទាំងសងខាងខូចខាតយ៉ាងធ្ងន់ ធ្ងរ ។ ក្នុងហេតុការណ៍នេះ មានមនុស្សរងរបួសស្រាល ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះមកអន្តរាគមន៍ភ្លាមៗ ដើម្បីពិនិត្យមើល និងសម្រួលចរាចរណ៍កុំកកស្ទះចរាចរណ៍ ដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ។

ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ សមត្ថកិច្ចបានឲ្យភាគីទាំងពីរធ្វើការចរចាគ្នា ជាជំហានបឋមនៅនឹងកន្លែងកើតហេតុសិន បើការចរចានោះមិនត្រូវរ៉ូវគ្នានោះទេ សមត្ថកិច្ចជំនាញនឹងធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងនោះ ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាបន្តទៀត នាពេលក្រោយទៅតាមនីតិវិធីច្បាប់ ៕


មតិយោបល់