ព័ត៌មានជាតិ

ផ្ទុះជម្លោះក្នុងវង់ផឹកស៊ី វាយដំបងវាយគ្នាដូចក្នុងរឿងភាគចិន

កណ្ដាល: ផ្ទុះជម្លោះក្នុងពេលផឹកស៊ី ឈានដល់ប្រើហិង្សាទាញដំបងដែក៤ជ្រុងវាយគ្នា បណ្ដាលឲ្យរងរបួសឈាមស្រោចពេញខ្លួន ដោយហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០និង២០នាទីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខអគារឃ្លាំងក្នុងភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ជនសង្ស័យឈ្មោះ ម៉ិល ចំណាប់ ហៅ កាទិច ភេទប្រុស អាយុ២១ឆ្នាំជនជាតិ ខ្មែរមុខរបរកសិករ មានទីលំនៅភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះ សុន ជីវិត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរ ជាងជួសជុលម៉ូតូ មានទីលំនៅសព្វថ្ងៃ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយខេត្តកណ្ដាល។

នៅមុនពេលកើតហេតុជនរងគ្រោះបានផឹកស្រាជាមួយ និងជនសង្ស័យរួមនឹងមិត្តភក្តិ៣នាក់ទៀត ផឹកស្រាថ្នាំអស់ចំនួន៤លីត្រ ក៏បង្កជាទំនាស់ពាក្យសំដីជាមួយគ្នារហូតមានការប្រតាយប្រតប់ ពេលនោះជនសង្ស័យ ក៏ទាញដែកបំពង់ទីបបួនជ្រុង ប្រវែង១.៦០ម៉ែត្រ មកវាយជនរងគ្រោះចំក្បាលរបួសចំនួន០២កន្លែង និងបន្តវាយ បណ្ដាលឲ្យបាក់កំភួនដៃឆ្វេង។ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។ ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។

ក្រោយកើតហេតុកម្លាំងប៉ុស្តិ៍ឈើទាលបានចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវរកជនសង្ស័យ ដើម្បីកសាងសំណុំរឿងតាមចាត់ការតាមនីតិវិធី៕

ផឹកស៊ីវាយគ្នា (4)

ផឹកស៊ីវាយគ្នា (5)

ផឹកស៊ីវាយគ្នា (6)

ផឹកស៊ីវាយគ្នា (1)

ផឹកស៊ីវាយគ្នា (2)

ផឹកស៊ីវាយគ្នា (3)

មតិយោបល់