គំនូរជីវចល រឿង “ថាសហោះអេតចាយ” ជាគំនូវជីវចល ដែលបង្កើតឡើង ដោយ ជនខ្មែរ ដែលកំពុងតែល្បីល្បាញលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ។ សាច់រឿងទាំងមូល ហាក់ដូចជាផ្អៀង និងពំនោលគំនិត ទៅកាន់បក្សប្រឆាំង ដោយវាយចំៗ ទៅលើបក្សកាន់អំណាច ។ គ្រាន់តែចេញឈុតដំបូងភ្លាម ក្នុងគំនូវជីវចលនេះដែរ យើងឃើញច្បាស់ថា បានប្រហារទៅលើ ស្របៀរកម្ពុជា និងអង្គរ ដោយគ្រូក្នុងថ្នាក់សួរសំនួរ អ្វីទៅជាមោទនភាពជាតិ? ស្រាប់តែកូនសិស្សម្នាក់ៗឆ្លើយថា “ស្រាបៀរកម្ពុជា” ជាក់ណាស់ចម្លើយនេះ កំពុងតែវាយប្រហារទៅលើស្រាបៀរកម្ពុជា នឹងរដ្ឋាភិបាលនាពេលបច្ចុប្បន្ន បើទោះបីវាជាគំនូវជីវចលបែបកំប្លែងក៏ដោយនោះ។
គោលបំណងដែលសួរទៅកាន់សិស្សបែបនេះ របស់ អ្នកបង្កើតរឿងនេះ ចង់តិះទាន ថា ស្របៀរកម្ពុជា កំពុងបណ្តុះគំនិតក្មេងៗឲ្យគិតពីស្រា និងរឿងសប្បាយជារឿងចំបងតែប៉ុណ្ណោះ ។
តែអ្វីដែលយើងគួរឲ្យសរសើរចំពោះគំនូរជីវចលនេះដែរ គឺយើងមានមោទនៈភាពខ្លាំងណាស់ ដែលខ្មែរអាច បង្កើត គំនូរជីវចល នេះបាន ជាពិសេសអ្នកបង្កើតឈ្មោះ ស សៀងហេង ៕
ទស្សនាវិដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់