ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៥នាក់ ឆែកឆេររកឃើញថ្នាំញៀន៨កញ្ចប់

ភ្នំពេញៈ ជនសង្ស័យ៥នាក់ រួមនឹងគ្រឿងញៀន៨កញ្ចប់តូច ត្រូវកម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ និងរឹតបន្តឹងច្បាប់ចរាចរណ៌ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ បានធ្វើការឃាត់ខ្លួន។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខបណ្ណាល័យសម្តេច ហ៊ុន សែន ផ្លូវលេខ៥៩៨ ក្រុមទី៦២ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

ជនសង្ស័យទី១.ឈ្មោះ តក់ វ៉ាន់នី ហៅ ឌី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទី២.ឈ្មោះ សួស សាន់ត្រា ហៅ ត្រា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទី៣.ឈ្មោះ សាន ចាន់វាសនា ហៅ ញ៉ាញ់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សអនុវិទ្យាល័យ សន្ធរម៉ុក ស្នាក់នៅផ្ទះពុំចាំលេខ ផ្លូវលេខ១៤៦ សង្កាត់ ទឹកល្អក់ទី២ ខណ្ឌទួលគោក។ ទី៤.ឈ្មោះ តេង សុខចាន់ណា ហៅ ខ្មៅ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក ស្នាក់នៅផ្ទះ គ្មានលេខ ផ្លូវម៉ុងឬទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជាលទ្ធផលសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖ -ក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន០៤ កញ្ចប់តូច -ម៉ូតូ០២គ្រឿងម៉ាកសង់កូរ៉េ ពណ៌ ក្រហម ពាក់ស្លាក លេខផ.6053 ភ.ព1 និងម៉ាក Susuki Let’s ពណ៌ស ស៊េរី 2015 ពាក់ស្លាកលេខភ្នំពេញ 1CR-5171។

បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ បន្តប្រតិបត្តិការត្រង់ចំណុចផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ រហូតឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ លាង រម្មណី ហៅ នី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងកន្លែងស្នាក់នៅ ពុំពិតប្រាកដ រួមនឹងថ្នាំញៀនចំនួន០៤កញ្ចប់តូច ។

បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

ចាប់គ្រឿងញៀន (1)ចាប់គ្រឿងញៀន (2)

មតិយោបល់