ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៣និង៥0នាទី នៅចំណុចផ្លូវលេខ១៥៤ កែងផ្លូវលេខ១៣ ភូមិ២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ នៃអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីអំពើលួចមានស្ថានទំងន់ទោស (ជិះម៉ូតូឆក់ទូរស័ព្ទដៃជនបរទេស) ។
១-ឈ្មោះ ម៉ម សកល ហៅពៅ ភេទប្រុស អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សស្នាក់នៅ ភូមិដើមខ្វិត សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ២-ឈ្មោះ អាន សុខទិត្យធិរាម ហៅអានជូ ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សទីលំនៅផ្ទះលេខ៨EoA ផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ដកហូតម៉ូតូ ១គ្រឿងម៉ាក HONDA Beat ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១ IU៣២៤៤ លេខតួ CH ១១OC ៩០៦១៧២៥ (ជាមធ្យោបាយសំរាប់ជនសង្ស័យជិះធ្វើសកម្មភាព) ។
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៣និង៥0នាទី មានជនរងគ្រោះ ២នាក់ (ស្រី១នាក់) ជាជនបរទេសបានដើរតាមបណ្តោយផ្លូវលេខ១៥៤ ពីទិសខាងកើតមកលិចមកដល់ចំណុចផ្លូវលេខ១៣ ដោយជនបរទេសស្រីកាន់ទូរស័ព្ទនៅដៃ ពេលនោះជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក HONDA Beat ពណ៌ស ផ្លាកលេខភ្នំពេញ ១IU ៣២៤៤ ឈ្មោះ អាន សុខទិត្យធិរាម ភេទប្រុស អាយុ ១៦ ឆ្នាំ ជិះទៅអែបស្តាំដៃជនរងគ្រោះ ហើយជនសង្សយ័ឈ្មោះ ម៉ម សកល ភេទប្រុស អាយុ ១៥ ឆ្នាំ អង្គុយខាងក្រោយបានយកដៃស្តាំធ្វើសកម្មភាព ឆក់យកទូរស័ព្ទដៃពីដៃជនរងគ្រោះ បានសំរេចកាន់នៅដៃ ភ្លាមនោះជនរងគ្រោះស្រែកឆោឡោ ប្រតាយប្រតប់ជ្រុះទូរស័ព្ទដៃហើយជនរងគ្រោះ បានរើសយកទូរស័ព្ទវិញដើរចេញទៅបាត់ ហើយប្រជាពលរដ្ឋឃើញស្រែកឆោឡោថាចោរៗ ស្របពេលនោះកម្លាំងល្បាតប៉ុស្តិ៍ជ័យជំនះមកដល់អន្តាគមន៍ ឃាត់ខ្លួនជនសង្សយ័បានចំនួន២នាក់ រួមជាមួយវត្ថុតាងម៉ូតូ១គ្រឿង យកមកប៉ុស្តិ៍នគរបាលជ័យជំនះ ដើម្បីធ្វើការសាកសួរ។
ក្រោយពីធ្វើការសាកសួរ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានសារភាពថាខ្លួនទាំង២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះពិតប្រាកដមែន ។
បច្ចុប្បន្នកម្លាំងប៉ុស្តិ៍បាននឹងកំពុងកសាងនីតិវិធីតាមផ្លូវច្បាប់ និងយកសំណាករកជំងឺកូវីដ១៩ ជាលទ្ធផលពុំមានវិជ្ជមានកូវីដ១៩ ព្រមទាំងបានធ្វើតេស្តគ្រឿងញៀន រកសារធាតុញៀនជាលទ្ធផល គឺមានសារធាតុញៀនក្នុងទឹកនោម ៕

មតិយោបល់