បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៤និង៤០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុក រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់(ប្រជល់មាន់)នៅក្នុងមូលដ្ឋាននៅចំណុចភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង និងបានអប់រំធ្វើកិច្ចសន្យាបញ្ឈប់ល្បែងស៊ីសងចំនួន ០៥នាក់ ។
វត្ថុតាងដកហូតរួមមាន៖ - មាន់ឈ្មោលចំនួន០៣ក្បាល - ស្បៃអ៊ុយហ៊ុំធ្វើសង្វៀនសម្រាប់ប្រជល់មាន់ចំនួន០១ផ្ទាំង - ក្រណាត់ក្រាលសង្វៀនប្រជល់មាន់០១ផ្ទាំង - ឆ្នាំងដាំទឹកស្អំមាន់ចំនួន០១ - ធុងជ័រដាក់ទឹកចំនួន០១ - ម៉ូតូចំនួន០៣គ្រឿង - ទូរស័ព្ទដៃចំនួន០៣គ្រឿង ។
ពេលនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង០៥នាក់ខាងលើ ត្រូវបានធ្វើការអប់រំនិងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀតរួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ ៕

មតិយោបល់