ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបើកបរបុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ:​ នា​វេលា​ម៉ោង​១១និង៣០នាទីយប់​ថ្ងៃទី​១៩ ខែធ្នូ ​ឆ្នាំ​២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្ត​ស៊េរី​ទំនើបម៉ាក ​FORTHIN មួយ​គ្រឿង ​បើកលឿន​ខ្វះ​ការ​ប្រុងប្រយ័ត្ន ​ជ្រុលទៅបុក​រថយន្ត​ តូយ៉ូតា ​ព្រូស ​​ទីតាំង​ខាងលិច​ស្ពាន​នាគ​វត្ត​ភ្នំ​ ស្ថិតតាមបណ្ដោយ​ផ្លូវ​៥១ កែងនឹងផ្លូវ​១០៦​ ក្នុងសង្កាត់​វត្ត​ភ្នំ​ ខណ្ឌ​ដូនពេញ រាជធានីភ្នំពេញ ​។

ហេតុការណ៍៖ ​នៅ​មុន​ពេល​កើតហេតុ​ គេឃើញ​ប្តី​ប្រពន្ធ​មួយ​គូ ​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ តូយ៉ូតា​ព្រូស​ ពណ៌​ទឹកប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ ​2BM-4532 ធ្វើដំណើរ​តាមបណ្ដោយ​ផ្លូវ​៥១​ ទិសដៅ​ពី​ជើងទៅត្បូង​ ពេលមកដល់ចំណុច​កើតហេតុ ​​បាន​បើកឆ្លង​កាត់​ផ្លូវ​១០៦​ ​ពេល​នោះស្រាប់​តែមាន​រថយន្ដ​មួយគ្រឿង​ទៀត​ម៉ាក​ FORTHING ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ ​2BS-1211 បើកបរ​ដោយ​បុរស​នារី​ពីរ​នាក់ ​តាមបណ្ដោយ​ផ្លូវ​១០៦​ មានទិសដៅ​ពី​កើតទៅលិច​ក្នុងល្បឿន​លឿន ជ្រុលទៅបុក​​ពេញទំហឹង​ បណ្តាល​ឲ្យ​យ៉ាង​ដំណំ​ ​។

នៅក្រោយ​ពេលកើត​ហេតុ ​ភាគី​ទាំងពីរ​ចរចា​មិន​ត្រូវគ្នា ​សមត្ថកិច្ច​ជំនាញ​វាស់វែង​យក​រថយន្ត​ទាំង​ពីរ​គ្រឿង ​យកទៅ​រក្សា​ទុក​នៅ​ការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ​ ដើម្បីរង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់ ​៕

មតិយោបល់