ព្រះសីហនុៈ អគារកម្ពស់៥ជាន់មួយកន្លែងនៅបុរីBSអូរ១ បានផ្ទុះប្រះ បង្កឲ្យការភ្ញាក់ផ្អើលប្រជាពលរដ្ឋនៅទីនោះ និងសម្តែងការព្រួយបារម្ភ ភ័យខ្លាចស្រុតរលំ។
ជុំវិញបញ្ហាអគារប្រេះស្រុតនេះ ម្ចាស់បូរី BS អូរ១ បានថ្លែងប្រាប់អ្នកព័ត៌មានកាលពីម៉ោងជាង១០ថ្ងៃ១៨ សីហា យប់មិញថា សំណង់មានបញ្ហានេះ មិនជាប់ពាក់ព័ន្ធនិងក្រុមហ៊ុនឡើយ ព្រោះក្រុមហ៊ុនលក់តែដីឲ្យទេ ដោយឡែកសំណង់អគារមានបញ្ហាបច្ចេកទេសជាការទទួលខុសត្រូវរបស់ម្ចាស់ ដែលទិញដីរបស់ក្រុមហ៊ុន។ ម្ចាស់បុរីបានបន្តថា រាល់សំណង់ផ្ទះល្វែងដែលជាគម្រោងរបស់ក្រុមហ៊ុនមានសញ្ញាឆ្នូតពណ៌ក្រហមជាសំគាល់។
ទោះជាយ៉ាងនេះក្តី ពាក់ព័ន្ធករណីនេះ គេពុំទាន់ឃើញមានការអះអាងបញ្ជាក់ហេតុផលពីមន្ត្រីជំនាញផ្នែកណាមួយនៅឡើយទេ ដែលទំនងជាមន្ត្រីរង់ចាំការស៊ើបអង្កេតជាផ្លូវការជាមុនសិន៕
មតិយោបល់