ព័ត៌មានជាតិ

កម្មករ​សំណង់​ម្នាក់ ​ចងកសម្លាប់​ខ្លួននៅក្នុងការដ្ឋានសំណង់ សង្ស័យ​មាន​វិបត្តិ​ផ្លូវ​ចិត្ត

ភ្នំពេញ:​ នា​វេលាម៉ោង០​៩និង​១០នាទីយប់ថ្ងៃទី​២០ ខែធ្នូ ​ឆ្នាំ​២០២២ មានកម្មករ​សំណង់​ម្នាក់​ចងកសម្លាប់​ខ្លួន​ជាប់​នឹងធ្នឹម​ដំបូល​កម្ពស់​ជាង១០ម៉ែត្រ សង្ស័យ​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ ទីតាំងត្រង់​ចំណុច​ការដ្ឋាន​សំណង់ ស្ថិតតាមបណ្ដោយ​ផ្លូវ​៥៦៦ កែងនឹងផ្លូវ​៣១៧​ ក្នុងសង្កាត់​បឹងកក់​ទី​២​ ខណ្ឌ​ទួលគោក​ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ ​ជនរងគ្រោះខាងលើនោះ ​ទើប​មក​ធ្វើការ​បាន​រយ:ពេល​ពីរ​ទៅ​បី​ថ្ងៃ​ប៉ុណ្ណោះ​ ហើយ​ជន​រងគ្រោះ​ក៏​ជា​មនុស្ស​មិន​សូវ​មាត់​ក​អ្នក​និង​គេ​នោះ​ទេ ដោយ​កន្លងមក​នៅ​ពេល​យប់​ គឺមាន​កម្មករ​បី​ទៅបួន​នាក់​រួម​ជាមួយ​ជនរងគ្រោះ ​ស្នាក់នៅ​នឹង​មើល​ការ​ខុសត្រូវ​សម្ភារ:​ក្នុង​ការដ្ឋាន ហើយ​នៅ​ល្ងាច​ថ្ងៃ​កើតហេតុ​ បន្ទាប់​ពី​ជនរងគ្រោះ​បាន​បញ្ចប់​ពីការងារ​ គេ​សង្កាត់​ឃើញ​ជនរងគ្រោះ​បាន​និយាយ​ទូរស័ព្ទ​យ៉ាង​យូរ​ តែមិន​ដឹង​ជា​និយាយ​ជា​មួយ​អ្នក​ណា​នោះទេ​ ។ ​បន្ទាប់មក​ជនរងគ្រោះ​ឈប់​និយាយ​ទូរស័ព្ទ​ ក៏​ស្ងាត់​មិន​ឃញ​ជនរងគ្រោះ​ចុះ​មក​ហូប​បាយជាមួយជា​កម្មករ​ផ្សេង​ទៀត ដល់វេលា​កើតហេតុ​កម្មករ​ម្នាក់ ​បាន​ដើរ​ទៅ​មើល​កន្លែង​ជនរងគ្រោះសំរាក​នៅជាន់​ទី​១​ តែ​មិន​ឃើញ​ជនរងគ្រោះ ​ហើយ​ក៏​បាន​នាំ​គ្នា​ដើរ​រក​មើល​ រួចក៏​បាន​ប្រទះ​ឃើញ​ជនរងគ្រោះ​បាន​យក​ខ្សែ​ចងក​សម្លាប់​ខ្លួន​ជាប់​ជាមួយ​ធ្នឹម​ដំបូង​ ដែល​មាន​កម្ពស់​ប្រមាណ​ជាង​១០ម៉ែត្រ​ពី​ដី​ស្លាប់បាត់ទៅ​ហើយ​ រួចក៏​បង្ក​ឲ្យ​មាន​ការភ្ញាក់​ផ្អើល ​និង​រាយការណ៍​ជូន​សមត្ថកិច្ច​ ​។

នៅក្រោយ​ពេលកើតហេតុ ​សមត្ថកិច្ច​ចុះមកធ្វើ​កោសល្យវិច្ច័យ​សពជន​រងគ្រោះ ​ថា​ជនរងគ្រោះ​ពិត​ជា​ស្លាប់​ដោយ​សារ​តែ​ការ​ចងកសម្លាប់​ខ្លួន​ពិត​ប្រាកដ​មែន ​។ បន្ទាប់មកសមត្ថកិច្ច​បានប្រគល់​​ទៅ​ក្រុម​គ្រួសារ​យក​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ។

សូមបញ្ជាក់ថា: សពជនរងគ្រោះ​ឈ្មោះ​ ភួង​ ភី​ ហៅតយ​ អាយុ ៣៥ ឆ្នាំ​ ជាកម្មករ​សំណង់​ ស្នាក់នៅ​កន្លែង​កើតហេតុ​ មាន​ស្រុក​កំណើត​នៅភូមិ​ដូង​ ឃុំជ្រៃ​ ស្រុកកំពង់​ត្របែក​ ខេត្ត​ព្រៃវែង មិនទាន់មានប្រពន្ធនោះទេ ។ ប៉ុន្តែកន្លងមកជនរងគ្រោះធ្លាប់មានទំនាក់ទំនងជាមួយនឹងនារីម្នាក់ ៕



មតិយោបល់