ព័ត៌មានជាតិ

ករណីរថយន្តបុករះ បណ្តាលអោយរងការខូចខាតយ៉ាងដំណំ និងមនុស្សរងរបួស នៅខណ្ឌមានជ័យ

ភ្នំពេញ: នាវេលាម៉ោង១និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តបុករះបណ្តាលឲ្យរងការខូចខាត និងមនុស្សរងរបួស ទីតាំងស្ថិតតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AX-0299 បើកបរដោយជនមិនស្គាល់អត្ត សញ្ញាណម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តនេះ រេចង្កូតជ្រុលទៅ បុកបុករះរថយន្តPrius និងម៉ូតូបណ្តាលឲ្យខ្ទេចរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យមនុស្សរងរបួសស្រាល ។ ករណីនេះ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ។

នៅក្រោយពេលកើតហេតុ មន្រ្តីសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះមកអន្តរាគមន៍ភ្លាមៗ ។ បន្ទាប់មកបានធ្វើការពិនិត្យ និងឲ្យភាគីទាំងសងខាងធ្វើការចរចាគ្នា ជាជំហានបឋមនៅនឹងកន្លែងកើតហេតុ បើការចរចាមិនត្រូវរ៉ូវគ្នានោះទេ សមត្ថកិច្ចនឹងរថយន្តទាំងពីរគ្រឿងនិងម៉ូតូ១គ្រឿងទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំឲ្យភាគីទាំងសងខាងនោះ ចូលខ្លួនដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ ៕





មតិយោបល់