បាត់ដំបងៈ កាលពីថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ ២០២២ ចាប់ពីវេលាម៉ោង០២និង៤០នាទីយប់រំលងអធ្រាត្រ រហូតដល់វេលាម៉ោង០៧និង០០នាទីព្រឹកឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ អនុវត្តតាមការណែនាំរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោក វរសេនីយ៍ទោ ភួង ចន្ទ័តារា ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និង ដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះលោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការរិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបចុះប្រតិបត្តិការបង្ក្រាបករណី លួច (កាត់យកខ្សែភ្លើង ) ក្នុងមូលដ្ឋានចំនួន០១ ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន០៦នាក់ មកកាន់ស្នងការដ្ឋាន ដើម្បីធ្វើការសាកសួរស្រាវជ្រាវ ។
១-ឈ្មោះ រឿម សុខ ហៅ ចៃ ភេទប្រុស អាយុ ២៤ ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្នុងស្ថានីយរថភ្លើង ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ២-ឈ្មោះ ផេន លីហេង ភេទប្រុស អាយុ ១៧ ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្នុងស្ថានីយរថភ្លើង ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ៣-ឈ្មោះ នី មករា ភេទប្រុស អាយុ ២២ ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្នុងស្ថានីយរថ ភ្លើង ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ៤-ឈ្មោះយ៉ា កក្កដាហៅ វែង ភេទ ប្រុស អាយុ ២៩ ឆ្នាំ បច្ចុប្បន្នស្នាក់ នៅក្នុងស្ថានីយរថភ្លើង ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ៥-ឈ្មោះ សាយ សុភាព ភេទប្រុស អាយុ ២៨ ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្នុងស្ថានីយរថភ្លើង ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ៦-ឈ្មោះ សុខ ចិត្ត ហៅ អេតចាយ ភេទប្រុស អាយុ ២៩ ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ជនសង្ស័យខាងលើទាំង០៦ នាក់នេះជាមុខសញ្ញា លួច កាត់យកខ្សែភ្លើងចល័តនៅតាមទីតាំងស្ងាត់ៗ ក្នុងក្រុងបាត់ដំបង នៅពេលយប់។
វត្ថុតាងដកហូតរួមមាន៖
- កង់ ចំនួន ០២ គ្រឿង
- កំណាត់ដែក មួយចំនួន
- កន្ត្រៃ ចំនួន ០១
- ដង្កាប់ ចំនួន ០១
- ខ្សែភ្លើង មួយចំនួន
បច្ចុប្បន្នការិយាល័យជំនាញ បានកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់