ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចដែកស៊ុបបង្អួច ត្រូវកម្លាំងសមត្ថកិច្ចល្បាតប្រទះឃើញឃាត់ខ្លួន

កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃពុធ ១៤រោច ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៩និង៣០នាទី នៅចំណុចភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ជនរងគ្រោះ០១នាក់៖ មិនស្គាល់ឈ្មោះ មាន ទីលំនៅភូមិសង្កាត់កើតហេតុ ព្រោះមិនបានមកដាក់ពាក្យបណ្តឹង ។ ជនសង្ស័យ០១ នាក់៖ ឈ្មោះជា សុធារិទ្ធ ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។

វត្ថុតាងចាប់យក៖ ដែកអាលុយមីញ៉ូមស៊ុមបង្អួចចំនួន០១ដុំធំ (របស់ជនរងគ្រោះ) ។

សភាពនៃរឿងហេតុ៖ កាលពីពេលវេលា និងទីកន្លែងកើតហេតុខាងលើ នៅពេលកម្លាំងប៉ុស្តិ៍កំពង់សំណាញ់កំពុងល្បាតតាមផ្លូវ ក៏បានជួបជនសង្ស័យម្នាក់ខាងលើ កំពុងដើរលីដែកអាលុយស៊ុមបង្អួចមួយដុំធំ ដោយមានការសង្ស័យកម្លាំងប៉ុស្តិ៍ក៏បានឃាត់សួរនាំ ទើបដឹងថាជនសង្ស័យ បានលួចពីផ្ទះប្រជាពលរដ្ឋមិនស្គាល់ឈ្មោះ នៅក្នុងភូមិកំពង់សំណាញ់ រួចហើយបានធ្វើការឃាត់ខ្លួន និងវត្ថុតាងយកមកសាកសួរនៅប៉ុស្តិ៍ ដើម្បីចាត់ការតាមនីតិវិធីតែម្តង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីតែម្តង ៕

មតិយោបល់