កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃសៅរ៍ ២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២២ វេលាម៉ោង១៦នឹង៣០នាទី នៅចំណុចក្បាលដីចំការស្ថិតក្នុងភូមិស្វាយតានីឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះ០១នាក់
១.ឈ្មោះ ទិន បារាំង ភេទប្រុស អាយុ៣៨ឆ្នាំជនជាតិខ្មែរមុខរបរ កសិករ មានទីលំនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
ជនសង្ស័យ០១នាក់(ឃាត់ខ្លួន)
១.ឈ្មោះ សំរឹទ្ធ ចាវ ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅភូមិ ទួលសូភីឃុំព្រែកគយស្រុកស្អាង ខេត្តកណ្ដាល។
វត្ថុតាមចាប់យករួមមាន៖
១.ម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាសេ៩០ពណ៌ទឹកប៊ិចគ្មានផ្លាកលេខ(ជារបស់ជនរងគ្រោះរកឃើញវិញ)។
សភាពរឿងហេតុ: នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿងម៉ាក ហុងដាសេ៩០ ពណ៌ទឹកប៊ិច គ្មានផ្លាកលេខទៅបូមទឹកបន្លែ រួចហើយជនរងគ្រោះបានទុកម៉ូតូនៅលើក្បាលដីរួចហើយ បានដើរទៅបូមទឹកស្រោចបន្លែនៅឯចុងដី ខណៈពេលនោះជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ រួចហើយជនរងគ្រោះក៏បានឃើញស្រែកឆោឡោ ក៏បានអ្នកធ្វើចំការនៅជិតនោះ បានជិះម៉ូតូឌុបជនរងគ្រោះជួយចេញតាមជនសង្ស័យរួចហើយក៏រាយការណ៍មកសមត្ថកិច្ចនគរបាលស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់ បានធ្វើការឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងម៉ូតូខាងលើ យកមកធ្វើការសាកសួរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់