ភ្នំពេញៈ យោងតាមផេក ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះ មួយកន្លែង ដែលហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១និង០០នាទីយប់រំលងអធ្រាត្រ ថ្ងៃច័ន្ទ ៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ដែលសិ្ថតនៅចំណុចអគារទី០៦ បុរីកីឡា ភូមិបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ហេតុការណ៍អគ្គិភ័យឆាបឆេះខាងលើនេះ កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ នឹងធ្វើឲ្យខូចខាតបន្ទប់ ១១បន្ទប់អស់ទាំងស្រុង ដែលជាប្រភេទ ថ្មបេតុង ទំហំ០២ម៉ែត្រ x ០៤ម៉ែត្រ ។
នៅវេលាម៉ោង ២និង៣០នាទីយប់រំលងអធ្រាត្រនាថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន២១គ្រឿង ប្រើប្រាស់ទឹកអស់ ២១ឡាន ស្មើនឹង ៨៤ម៉ែត្រគូប និងរថយន្តជំនួយមកពីទីក្រុងអូឡាំព្យា ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប, រថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប ៕










មតិយោបល់