ភ្នំពេញ ៖ បុរសម្នាក់ បានបើកបររថយន្ត មួយគ្រឿង ម៉ាក NAVARA ក្នុងល្បឿនលឿនបួងចង្កូតមិនទាន់ ជ្រុលបុករះរបាំងថ្មចែកទ្រូងផ្លូវ បាក់អស់ចំនួន ២កង់ ហើយព្យាយាមបើកអូសរបាំងថ្មពីចំណុចកើតហេតុជាង ៥០ ម៉ែត្រ ក៏រថយន្តមិនអាចបន្តដំណើរទៅមុខទៀតបាន កាលពីវេលាម៉ោង ១១ នឹង ២០ នាទីយប់ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១៤ នៅទល់មុខវត្តមហាមន្ត្រី ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវលេខ ១៦៣ ក្នុងសង្កាត់អូរឡាំពិក ខណ្ឌចំការមន ។
យោងតាមប្រភពបព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍នេះបានឲ្យដឹងថាមុនពេលកើតហេតុ មានបុរសវ័យក្មេងម្នាក់ បើកបររថយន្ត NAVARA មួយគ្រឿង ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ2P- 7000 បានធ្វើ ដំណើរតាមបណ្តោយផ្លូវ លេខ ១៦៣ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់មកដល់ចំណុចកែងផ្លូវព្រះសីហនុ រថយន្តខាងលើនេះបានបួងចង្កូតបត់ស្តាំដៃប៉ុន្តែបួងមិនផុត ក៏ជ្រុលបុកធ្លាយរបាំងថ្ម ចែកទ្រូងផ្លូវបាក់បែកអស់ចំនួន ២កង់ ហើយរថយន្តបង្កបាន ព្យាយាមបើករត់ គេចខ្លួនទាំងបែកកង់ខាងមុខ និងអូសទាំងរបាំងថ្មមួយកង់នៅក្រោយរថយន្ត រហូត បានចម្ងាយជាង ៥០ ទើបរថយន្តបង្ក ត្រូវសមត្ថកិច្ចឃាត់តែម្តង ។
ក្រោយពេលកើតហេតុ រថយន្តបង្កហេតុត្រូវបាននគរបាល ជំនាញសហការជាមួយន គរបាល ចរាចរណ៍ខណ្ឌចំការមនចុះវាស់វែងអូសយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោករាជ ធានី ភ្នំពេញ រង់ចាំ ដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់