ព័ត៌មានជាតិ

ករណីអគ្គិភ័យឆេះបន្ទប់ជួលមួយកន្លែង បណ្តាលឲ្យរងការខូចខាតអស់៨បន្ទប់

ភ្នំពេញៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៤ និង២០នាទីរសៀល មានករណីអគ្គិភ័យមួយកើតឡើង នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ លឹម ហុង ភេទប្រុស អាយុ ៦៥ឆ្នាំ មុខរបរ ម្ចាស់បន្ទប់ជួល ។ មូលហេតុ ដោយសារឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆេះបន្ទប់ជួលចំនួន០៨បន្ទប់ អស់ទាំងស្រុង ប្រភេទសំណង់ឈើប្រក់ស័ង្កសី ទំហំ ០៤ម៉ែត្រ X ០៤ម៉ែត្រ និងពុំមានបណ្តាលឱ្យស្លាប់ និងរបួសមនុស្សឡើយ ។ ក្នុងករណីអគ្គិភ័យនេះ កម្លាំងនគរបាលប្រើប្រាស់រថយន្ត ការិយាល័យអគ្គិភ័យចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន ស្មើនឹង ៤ម៉ែត្រគូប និងបានពន្លត់ចប់ នៅម៉ោង១៤ និង៥០នាទី នាថ្ងៃខែឆ្នាំដដែល ៕

មតិយោបល់