កំពង់ស្ពឺ៖ជនសង្សយ័ដែលបានយកកាំងភ្លើង AK47 ចំនួន ១ដើមមកផ្លុង ចោលនៅសាលាស្រុក ក្បែររបងខាងក្រៅ បានធ្វើឲ្យមានការភ្ញាក់ផ្អើល ពីសមត្ថកិច្ច និងមន្ត្រីក្នុងសាលាស្រុក ពេលនេះជនល្មើសត្រូវបាន ប៉ូលីសស្រុកភ្នំស្រួចចាប់បានហើយ ។
ករណីចាប់បាននេះគឺនៅថ្ងៃទី២៦ខែ៩ឆ្នាំ២០១៤ប៉ូលីសស្រុកភ្នំស្រួចបានចាប់បានជនសង្សយ័ដែលបានហែកគុករត់់មានឈ្មោះ សោម សាវន្ត័ ហៅតឿ ។ សូមបញ្ជាក់ថាកាលពីថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០១៤ សង្ស័យ ម្នាក់មានឈ្មោះ សោម សាវន្ត័ហៅតឿ ខាងលើ ដែលប៉ូលីស ស្រុកសំរោងទងបានចាប់ ក្នុងហេតុការណ៏បង្ក្រាបគ្រឿងញៀនហើយត្រូវបានរត់ រួចចេញពីកន្លែងឃុំឃាំង របស់ស្នងការខេត្តទាំងគ្មានហេតុផល តែពេលនេះត្រូវបានចាប់យកមក វិញ ហើយ។
ហើយកាំភ្លើងនេះជនសង្សយ័បានយកមកផ្លុងចោលនៅមុខសាលាស្រុកនេះជាយូរមកហើយតែខាងសមត្ថកិច្ចមិនទាន់ហ៊ាន ទម្លាយព័ត៌មាន ដោយរងចាំចាត់ការ ជនសង្សយ័ជាមុនសិនទើបអនុញ្ញាតិឲ្យមានការ ផ្សព្វផ្សាយ ។ប៉ុន្តែមកដល់ពេលនេះជនសង្សយ័ត្រូវបានគេដឹងថាបានរត់គេចខ្លួន បានមួយរយះបាត់បន្ទាប់មកប៉ូលីសស្រុកភ្នំស្រួចចាប់បានហើយបញ្ជូនមកស្នងការនគរបាលខេត្តជាបន្ត ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ករណីផ្លុងកាំភ្លើងចោលមុខសាលា ស្រុកបានកើតឡើងដោយសារតែសមត្ថកិច្ចស្រុកសំរោងទងបានស៊ើបដឹងថាបក្សពួកជនសង្សយ័ដែលជាប់ពាក់ពន្ធ័និងគ្រឿងញៀនបានលួចលាក់ទុកអាវុធខុសច្បាប់ក្នុងចេតនាបង្កអសន្តិសុខក្នុងមូលដ្ឋាន។ទើបកំលាំងប៉ូលីសតាមដាន រហូតជនសង្សយ័បានដឹងខ្លួន ហើយលួចយកមកផ្លុងចោល នៅមុខសាលាស្រុក ក្នុងបំណងដោះបន្ទុក ។
បើយោងតាមចម្លើយសារភាពរបស់ឈ្មោះ សោម សាវន្ត័ ហៅតឿ កាលពីកំលាំងជំនាញរបស់ប៉ូលីសស្រុកសំរោងទង បានសាកសួរជនសង្សយ័បានប្រាប់ពី មុខសញ្ញាលាក់អាវុធខុសច្បាប់ ដែលបុគ្គលជាជន សង្សយ័នោះ មាន ឈ្មោះ ឈិន ផានិត អាយុ ២៨ឆ្នាំ ភេទប្រុស រស់នៅភូមិចំបក់ ឃុំវល្លស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជនសង្សយ័ត្រូវបានគេដឹងថាជាកូនអតីត មន្ត្រីប៉េអឹម ដែល ទទួលមរណះ ភាព ជាយូរមកហើយ (ប៉ុន្តែជនសង្សយ័នេះពេល កំពង់ជាប់ឃុំរឿងគ្រឿងញៀន)។
ប្រភពបានបញ្ជាក់ថាឈ្មោះ ឈិន ផានិត នេះជាមុខសញ្ញាប្រើប្រាស់និងចែក ចាយគ្រឿងញៀនយ៉ាងសកម្មក្នុងមូលដ្ឋានរួមទាំងប្រើប្រាស់លាក់អាវុធខុសច្បាប់ ដែលកំលាំងជំនាញស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ក្រោយពីចាប់ខ្លួន ទើបធ្លាយដល់រឿងកាំភ្លើងនេះ។
រំលឹកមុននិងឈានដល់ជនសង្សយ័យកកាំភ្លើងមកផ្លុងចោល ដោយសារតែឈ្មោះ សោម សាវន្ត័ហៅតឿ ដែលជាបក្សពួក ត្រូវប៉ូលីស៏ចាប់រឿងគ្រឿងញៀន ហើយឆ្លើយ ប្រាប់សមត្ថកិច្ចពីរឿងកាំភ្លើង លាក់ទុកក្នុងស្រះទឹក ។ក្រោយពីទទួលបានព័ត៌ មាននេះសមត្ថកិច្ច បាននាំកំលាំងទៅរាវរក ក្នុងស្រះទឹកតែការរាវនាពេលនោះ មិនបានឃើញទេ។ ក្រោយមកជនសង្សយ័ សោម សាវន្ត័ហៅតឿ បានហែកគុករត់រួច ហើយទៅលួចរាវ រកឃើញកាំភ្លើងដែលសមត្ថកិច្ចតាមដាន យកមកផ្លុងចោល នៅមុខសាលាស្រុកសំរោងទង ហើយរូបគេបន្តរត់គេចខ្លួនទៅនៅ ស្រុកភ្នំស្រួច ទើបពេលនេះប៉ូលីសចាប់បាន ។
ដូចពាក្យចាស់លោកពោលថា (កុកវាភ្លេចជុង តែជុងវិញវាមិនភ្លេចកុកឡើយ) ដូចក្នុងហេតុការណ៏នេះជនសង្សយ័បានរត់គេចខ្លួនបាត់ហើយថែមទាំងបានយកកាំមកផ្លុងចោលទៀត តែមិនបានប៉ុន្មាន គង់តែជាប់អន្ទាក់របស់សមត្ថកិច្ច ដដែល ដោយសាររឿងនេះវាពាក់ពន្ធ័និង សន្តិសុខ ជាតិទាំងមូល ។
មកដល់ពេលនេះមិនទាន់ទទួលបានមានព័ត៌មាន ដែលថាជនសង្សយ័បានយកកាំភ្លើងអាកា AK 47 មួយដើម គ្រាប់ ១២គ្រាប់ បង់ ១ បានរំបង់ផ្លាស់ស្ទិចពណ៏ខ្មៅ មកផ្លុងចោលនៅក្នុងបរិវេណសាលាស្រុក បានស៊ើបសួរដល់ណា ហើយចំលើយជនសង្សយ័សារភាពបន្ថែមបែបណា អ្នកព័ត៌មានយើងបានទាក់ទងទៅកាន់ ជំនាញរបស់ស្នងការ ប៉ុន្តែមិនមានប្រភពណា អាចផ្តល់ចំលើយជាក់លាក់ឡើយ គ្រាន់តែប្រាប់ថាពិតជាចាប់បាន ជនសង្សយ័ខាងលើមែន ៕
មតិយោបល់