វៀតណាមៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍នៅថ្ងៃសុក្រនេះថា យន្តហោះហ្វឹកហ្វឺនយោធា មួយគ្រឿង L-39 បានធ្លាក់នៅឯស្រែមួយ ក្នុងខេត្ត Phu Yen ភាគកណ្តាលប្រទេសវៀតណាម។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦។
ប្រធានគណៈកម្មាធិការខេត្ត Phu Yen បាននិយាយថា ពីទ្បុតម្នាក់បានស្លាប់ ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ យោធាមួយ ហើយខណៈនេះ កងកម្លាំងជួយសង្រ្គោះ កំពុងអនុវត្តបេសកកម្មជួយសង្គ្រោះនៅតំបន់នោះ៕
មតិយោបល់