ព័ត៌មានកីឡា

Buriram United តែងតាំងគ្រូបង្វឹកថ្មីជាជនជាតិសែប

ក្លឹប Buriram United បានតែងតាំងលោក Ranko Popovic មកធ្វើជាគ្រូបង្វឹកថ្មី បន្ទាប់ពីបណ្ដេញលោក Afshin Ghotbi ចេញកាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ។

លោក Ranko Popovic ជាជនជាតិសែប ដែលធ្លាប់ដឹកនាំក្រុម Real Zaragoza នៅប្រទេសអេស្ប៉ាញកាលពីរដូវកាលមុន។ រូបលោកក៏ធ្លាប់មានបទពិសោធន៍នៅអាស៊ីផងដែរ ដោយធ្លាប់ដឹកនាំក្រុម Oita Trinita, Michida Zelvia, FC Tokyo និង Cerezo Osaka ចន្លោះឆ្នាំ២០០៩ ដល់២០១៤ ។

បន្ទាប់ពីតែងតាំងគ្រូបង្វឹកថ្មីនេះហើយ Buriram ក៏បានប្រកាសជំនួសការគ្រូបង្វឹកថ្មីដែរ គឺលោកVladica Grujic ដែលធ្លាប់ធ្វើការនៅក្លឹប FC Tokyo កាលពីឆ្នាំ២០១៣ជាមួយលោក Ranko Popovic ៕

Buriram

មតិយោបល់